ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់ឲ្យស្រីស្នេហ៍ឌុប រកផ្ទះសំណាក់ដេក ស្រាប់តែមានជនល្មើសកាប់៣កាំបិត បម្រុងប្លន់យកម៉ូតូ តែចៃដន្យប្រជាពលរដ្ឋជួយទាន់

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចចុះ អន្តរាគមន៍សង្ស័យ មានជន ល្មើសប្រើកាំបិតបុ័ងតោ កាប់ប្លន់យកម៉ូតូ ម៉ាក Suzuki Nex ពណ៍ខ្មៅលាយក្រហម ពាក់ស្លាកលេខព្រៃវែង 1N-8990 មិនបានសំរេច ដោយមានប្រជាពលរដ្ឋចេញជួយទាន់ គ្រាន់តែរបួសរយះស្មារខាងឆ្វេង ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខ​ស្ថាននីយប្រេងឥន្ទនៈ​ TELA ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បើតាមសម្ដីជនរងគ្រោះ មានឈ្មោះ វណ្ណ ដេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានប្រាប់អ្នកយកពត៍មានដឹងថា នៅមុនកើតហេតុខ្លួន២នាក់មិត្តស្រីចេញមកពីរាំក្លឹបកំសាន្ត ដោយអោយមិត្តស្រីជាអ្នកឌុប មករកផ្ទះសំណាក់ដេក ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ពីជើងមកត្បូង​ តែអត់បន្ទប់ដេក​ ទើបដល់រង្វង់មូល​ព្រះនរាយណ៍ ក៏ជិះត្រលប់មកវិញ ទិសដៅពីជើងមកត្បូង ស្រាប់តែមកដល់ចំណុចមុខ​ស្ថាននីយប្រេងឥន្ទនៈ TELA ហើយក៏មានជនល្មើស ចំនួន៣ម៉ូតូ (មាន Nex Zoomer X និងឌ្រីមសង់) មានគ្នាប្រហែល៥ទៅ៦នាក់ ជិះមកពីតាខ្មៅ មកយកកាំបិតបុ័ងតោមកកាប់មកលើចំខាងក្រោយខ្នងចំនួន៤ទៅ៥កាំបិតនិងរបួសរយះស្មាឆ្វេងរួចក៏មិត្តស្រីឌុបនិងភ័យក៏ដួលនៅថ្នល់ហើយ ហើយរត់ចូលក្នុងច្រក​តូចមួយ​ ហើយក៏មានប្រជាពលរដ្ឋដើរហាត់ប្រាណ រត់ចេញមកស្រែកផ្អើល​ឆោឡោ​ បង្កការភ្ញាក់ផ្អើលឡើង​ ទើបជនបង្កនាំគ្នាឡើងជិះម៉ូតូរត់គេចបាត់អស់ ដោយជនរងគ្រោះក៏មិនបានស្គាល់ជនសង្ស័យ ឬក៏មានទំនាស់អីដែរ សង្ស័យបម្រុងកាប់ប្លន់យកម៉ូតូគាត់ហើយតាមមើល ។

សមត្ថកិច្ចបន្តថាបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា មានករណីអំពើហិង្សាវាយតបគ្នារួចកម្លាំងល្បាតក្នុងមូលដ្ឋាននាំគ្នា ប្រញាប់ចុះមកកន្លែងកើតហេតុ ហើយក៏បានសាកសួរនាំយុវជនរងគ្រោះជិះម៉ូតូម៉ាក Suzuki Nex ពណ៍ខ្មៅលាយក្រហម ពាក់ស្លាកលេខព្រៃវែង 1N-8940 និងណែនាំហៅទៅដាក់ពាក្យបណ្ដឹងដែរ តែយុវជនរងគ្រោះ និងមិត្តស្រីសុំទៅព្យាបាលរបួសសិន រងចាំព្រឹកស្អែកទៅដាក់ពាក្យបណ្ដឹងជាក្រោយហើយករណីខាងលើសន្និដ្ឋានជាករណីបង្កហិង្សាវាយតបគ្នា បណ្ដាលអ្នករបួសស្រាលម្នាក់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖