ព័ត៌មានទាន់ហេតុការណ៍៖

កំពុងតែដេកលើគ្រែ វៀសដៃប៉ះតំណរខ្សែភ្លើងឆក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានដេកលើគ្រែ ដោយមានកង្ហារក្បែរខ្លួនផងនោះ ស្រាប់តែវៀសដៃទៅប៉ះនឹងខ្សែតំណរ បណ្តាលឲ្យឆក់ស្លាប់ បង្កការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤រសៀល រហូតដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ហ៊ីង វណ្ណដេត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដេកសម្រាកនៅលើគ្រែក្នុងផ្ទះ ដោយមានដាក់កង្ហា លើគ្រែក្បែរខ្លួនផង ហើយខណ:ដែល ជនរងគ្រោះកំពុងដេកនោះ ដោយមិនបានប្រុងប្រយ័ត្ន ខ្សែរកង្ហាដោយព្រីភ្លើងជាស្រេចនោះ បានស្នាមដាច់រលាត់ លុះពេលដែល ជនរងគ្រោះវៀសដៃទៅប៉ះចំ ទើបឆក់តែម្តង ទម្រាំតែក្រុមគ្រួសារដឹង ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើល ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យ កោសល្យវិច័្ចយ ជាក់ស្តែង ស្នាក់ឆក់ដៃ ខណ:ដែលខ្សែកង្ហារក្បែរខ្លួននោះដាច់រលាត់ ពិតជាស្លាប់ដោយសារឆក់ចរន្តភ្លើងមែន រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ សុខសែនជ័យ


ចែករំលែក៖