ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងថ្នាំញៀនចូលអារ ក មន្រ្តីយោធាម្នាក់របួសធ្ងន់ ដើម្បី​ស្រាយគំនុំ​ចាស់

ចែករំលែក៖

ខេត្តតាកែវ៖ មន្ត្រីយោធាម្នាក់បានរងរបួសធ្ងន់ ដោយសារយុវជនស្រវឹងថ្នាំ​ញៀន(ប្រើលើស​កម្រឹត) យកកាំបិតចូលអារ ក ដល់ក្នុងផ្ទះខណមន្រី្តយោធារូបនេះកំពុងអង្គុយមើលទូរទស្សន៍។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីព្រលប់ ថ្ងៃចន្ទ ២ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុង​ភូមិ​ល្វេ​ថ្មី ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ។

ជនសង្ស័យ​ឈ្មោះ សង សារ៉ាត់ (ហៅ​ឆិ​ច) ភេទ​ប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិ​ល្វេ​ថ្មី ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ មុខរបរ​កសិករ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួន​បានភ្លាមៗ​ក្រោយកើត​ហេតុបានតែបន្តិច។រីឯជនរងគ្រោះ ​ឈ្មោះ ទូច បញ្ញា ភេទ​ប្រុស អាយុ៥៣ឆ្នាំ រស់នៅ​ផ្ទះ​ជិតគ្នានឹងជនសង្ស័យ មុខរបរ មន្ត្រី​យោធា​សឹក​រង​តាកែវ។

ប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ​កំពុង​អង្គុយ​លើ​កៅអី​មើល​ទូរទស្សន៍​នៅក្នុង​ផ្ទះសុខៗ ស្រាប់តែ​ជនសង្ស័យ​នៅផ្ទះជិតគ្នាដែលទើប​ចេញពី​ជក់​សារធាតុ​ញៀន​នៅ​ព្រៃ​ខាងកើត​ផ្ទះបានដើរចូល​ទៅផ្ទះ​ជនរងគ្រោះ រួចយក​កាំបិត​កញ្ចែ​ត​ចូលទៅ​អារ.ក​ជនរងគ្រោះឆៅៗ ដោយ​ពុំ​ដឹងខ្លួនឡើយ។ ករណីនេះបណ្តាល​ឲ្យ​ជនរងគ្រោះ ​របួសធ្ងន់​នៅត្រង់​ក​ផ្នែក​ខាងមុខ នឹង​របួសស្នាម​នៅ​ប្រអប់ដៃ​ឆ្វេង។ ពេលឃើញ​ដូច​នោះ​ឈ្មោះ ម៉ុក សោភា ជា​ប្រពន្ធ និង​ឈ្មោះ ប៉ូ ពិសី ជា​កូនស្រីជនរងគ្រោះ បាន​ចូលទៅ​ជួយ​ចាប់​ជនសង្ស័យ​បាន​ជាមួយនិង​វត្ថុតាង​នៅខាងមុខ​ផ្ទះប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។

នៅចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​បានប្រាប់ថា ខ្លួន​គេមាន​គុំនំ​ជាមួយ​ជនរងគ្រោះ​ជា​យូរ​មកហើយ​ដោយ​ជនរងគ្រោះ​ធ្វើអំពើ​ពុំគប្បីដាក់​គេ។ ជា​លទ្ធផល​ជំនាញ​បានធ្វើ​តេស្ត​ទឹកនោម​ឃើញ​ជនសង្ស័យមាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ហើយត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ជាមួយវត្ថុតាងកាំបិតកញ្ចែតមួយដើមផង ៕ សហការី


ចែករំលែក៖