ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមៗនៅចំណុចធនាគារ Maybank ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណៈដែលជនបរទេសម្នាក់ ខឹងរឿងដកលុយចេញពីទូATMមិនបាន ក៏ស្ទុះទៅច្របាច់.ក បុគ្គលិកធនាគារ Maybank ផ្អើលដល់សមត្ថកិច្ចទាំងថ្ងៃ ។
ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចធនាគារ Maybank ផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ដោយឡែកជនរងគ្រោះ និងជនបរទេសដែលជាជនដៃដល់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។ក្រោយកើតហេតុភ្លាមៗ ជនបរទេសខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរបន្តនៅប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីបន្តនីតិវិធី ៕ស រស្មី