ព័ត៌មានទាន់ហេតុការណ៍៖

មានជំងឺសរសៃប្រសាទធ្វើអត្តឃាតច្រើនលើកមិនស្លាប់ លើកចុងក្រោយ ស្លាប់ដូចបំណង

ចែករំលែក៖

ខេត្តរតនគិរី៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីគេប្រទះឃើញសពមនុស្សម្នាក់ ចងកស្លាប់នា​ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី របស់​ឈ្មោះ​លោក ក្វាស កា​តឹក ភេទ​ប្រុស អាយុ៣៤ឆ្នាំ ជនជាតិ​ទំពួន សញ្ជាតិ​ខ្មែរ​រស់នៅ​ភូមិ​ទៀន ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី ។

មន្រ្តីនគរបាលស្រុកបរកែវបានឲ្យដឹងថា ជនរងគ្រោះ(សព)ឈ្មោះ សុខ វណ្ណា ភេទ​ប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែ មុខរបរ​កម្មករដក​ដំឡូង មាន​ស្រុកកំណើត ភូមិ​ព្រៃ​ផ្តៅ ឃុំ​មោគ​ដា ស្រុក​រមាសហែក ខេត្តស្វាយរៀង។ បុរសនេះ បាន​ចងក​កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង​ប្រមាណ១០និ៣០នាទី​យប់ លើ​ដើម​ស្វាយចន្ទី​កម្ពស់​ពី​ដី​ប្រវែង២.៣ម៉ែត្រ ដោយ​ប្រើ​ន្សែ​ង​ក្រហម​ស​ប្រវែង១.២ម៉ែត្រ លុះព្រឹកឡើងទើបគេដឹង ។

តាម​ការបំភ្លឺ​ពី​ស្ត្រី​ឈ្មោះ សុខ សោភា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករដក​ដំឡូង ត្រូវជា​ប្រពន្ធជនរងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា ប្តី​គាត់​មាន​ជំងឺ​សតិ​មិន​គ្រប់(សរសៃប្រសាទ​ធ្វើទុក្ខយូរៗម្តង) ធ្លាប់​រត់​ចេញពីផ្ទះ​ពីរ​បី​ដង​ហើយ តែ​តាម​រកឃើញវិញ។ លុះពេល ចុងក្រោយ​នេះ​តាមរក​មិនឃើញ ព្រោះ​ដើម​ស្វាយចន្ទី​ច្រើនពេក ហើយ​យប់​ផង លុះ​ព្រឹក​ឡើង​ក៏​នាំគ្នារ​កទៀត ក៏​ប្រទះឃើញ​គាត់​ចងក​ស្លាប់​បាត់ទៅហើយ ៕ ជីវ័ន្ត


ចែករំលែក៖