ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារតែឥទ្ធិពលគ្រឿងញៀន ធ្វើឲ្យយុវជនម្នាក់បាត់បង់ស្មារតី បញ្ជាចិត្តឲ្យអត្តឃាតសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបានម្តាយអះអាងថាជាមនុស្សញៀនថ្នាំរហូតមានសតិមិនល្អ ហើយបានបង្កការ ភ្ញាក់ផ្អើលដល់ម្តាយបន្ទាប់ពីឃើញកូនស្លាប់ដោយសារចងកសម្លាប់ខ្លួនងក្រមាជាប់ជាមួយនឹងធ្នឹមកណ្តាលរោងបាយក្រោយផ្ទះកាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២១៨ ។
កម្លាំងជំនាញនគរបាលប៉ុស្តិ៍រដ្ឋបាលដារនៅព្រឹកថ្ងៃទី២៨ ធ្នូ ២០១៨បានចុះទៅកាន់ទីកើតហេតុឲ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួនឈ្មោះ ម៉ៅ សុភក្រ័ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកណ្តាលកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ខណៈពេលកម្លាំងសមត្ថកិច្ចកំពុងចុះពិនិត្យសពនៅកន្លែងកើតហេតុ មានពីស្ត្រីម្នាក់ឈ្មោះ ទឹម ស៊ាងអ៉ឹម អាយុ៤២ឆ្នាំ អះអាងថាម្តាយបង្កើតនិយាយថា កូនរបស់គាត់តែតែងសង្ងំនៅក្នុងបន្ទប់ និងជាអ្នកប្រើប្រាស់គ្រឿងញៀនដល់មានសតិមិនប្រក្រតី ហើយដើរលេងមិនសូវចូលផ្ទះ ឯពួកគាត់ជាឳពុកម្តាយក៏មិនសូវចិត្តទុកដាក់ ឬចាប់អារម្មណ៍ថាកូនរបស់ខ្លួនចេញចូលផ្ទះពេលណាឡើយ ។

ស្ត្រីដែលត្រូវជាម្តាយបន្ថែមទៀតថា នៅវេលាម៉ោង២រំលងអាធ្រាត្រ ថ្ងៃទី ២៨ ធ្នូ ២០១៨នោះ បានក្រោកបត់ជើងតូចក៏ប្រទះឃើញកូនប្រុសខ្លួនចងកសម្លាប់ខ្លួននឹងក្រមាជាប់ជាមួយនឹងធ្នឹមកណ្តាលរោងបាយក្រោយផ្ទះបង្ករឲ្យមានភាពភ្ញាក់ផ្អើរ រួចនាំគ្នាកាត់ក្រមានោះលើកសពចុះរៀបចំបុណ្យតាមប្រពៃណីសាសនា ។

ក្រោយពីមានការពិនិត្យស្រាវជ្រាវ និងការបំភ្លឺរបស់ម្តាយជនរងគ្រោះ កម្លាំងយើងសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចង-កសម្លាប់ខ្លួន គឺមិនមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ ៕ វណ្ណៈ


ចែករំលែក៖