ព័ត៌មានទាន់ហេតុការណ៍៖

ជីដូនរវល់និយាយទូរស័ព្ទភ្លេចមើលចៅ ចុះលេងអាងទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកប្រាសាទបល្ល័ង្គ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃសៅរិ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០:៣០នាទីព្រឹក នៅភូមិបុស្សធំ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ មានករណីមនុស្សលង់ទឹកបណ្ដាលឲ្យស្លាប់ម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ រ៉ា កញ្ញា ភេទស្រី អាយុ ០២ឆ្នាំ នៅភូមិបុស្សធំ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ រ៉ា ផល ភេទស្រី ៤៩ឆ្នាំ ត្រូវជាយាយបង្កើត បានបំភ្លឺថា នៅថ្ងៃកើតហេតុគាត់ អង្គុយលេងលើគ្រែក្រោមផ្ទះ ជាមួយក្មួយៗ ២.៣នាក់ ចំណែកចៅរបស់គាត់(ក្មេងរងគ្រោះ)វាដើរលេងក្បែរៗគ្រែដែលនាងខ្ញុំអង្គុយ ពេលនោះស្រាប់តែកូនប្រុសរបស់ខ្ញុំ ខលទូរស័ព្ទពី្រទេសថៃមកលេងនាងខ្ញុំ និយាយគ្នាលេងប្រហែលកន្លះម៉ោងក៏ឈប់និយាយ ហើយក៏ងាកមករកចៅមិនឃើញ ក៏ឆោឡោនាំគ្នាដើររកស្រាប់តែឃើញចៅស្រីនាងខ្ញុំអណ្ដែតក្នុងអាងទឹក ក៏ស្រង់មកធ្វើចលនាដើម្បីសង្គ្រោះ តែចៅស្រីនាងខ្ញុំស្លាប់បាត់ទៅហើយមិនដឹងពីពេលណានោះទេ ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រយា និងអាជ្ញាធភូមិ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ឆ្លងតាមការពិនិត្យអាចឲ្យយើងសន្និដ្ឋានបានថា៖ ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។

មូលហេតុ៖ ចុះលេងក្នុងអាងទឹក ។ បន្ទាប់ពីពិនិត្យសាកសពចប់សព្វគ្រប់រួច យើងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖