ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្ទើរភ្លើងលួចម៉ូតូមិនបានសម្រេចត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់លួចម៉ូតូមិនបាន បែរជាត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ កាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៨ នៅចំណុចត្រពាំងម្សាំងខាងលិច ភូមិគ្រួរ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ម៉ូតូ ឈ្មោះគាក តាន់ និងឈ្មោះយុត គឿនបានទុកម៉ូតូ២គ្រឿងចោលមិនបានដកសោ ហើយក៏បើកត្រាក់ទ័រភ្ជួដីត្រូវបានជនសង្ស័យឈ្មោះ គីម ធី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិក្រយាត្បូង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានលួចម៉ូតូ ១ម៉ាក ហុងដាc125 ស៊េរីឆ្នាំ២០១៥មានលេខតួ និងលេខម៉ាស៊ីន ៩៣៧៥៨៨៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1G-9651 ជារបស់ឈ្មោះ គាក តាន់ ប្រុស ៤៥ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ ពេលម្ចាស់គេទាន់ បានរត់ចេញពីម៉ូតូ រួចទៅឡើងជិះម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដាវ៉េវ អាល់ហ្វា ស៊េរី ឆ្នាំ២០០៦ ពណ៌ក្រហម លេខតួ២៤០៣៥៦ លេខម៉ាស៊ីន ១៤៤១២៦៥ គ្មានស្លាកលេខ ជារបស់ឈ្មោះ យុត គឿន ភេទប្រុស អាយុ ៣៩ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ ម្ចាស់ម៉ូតូ ក៏បានរាយការណ៍ មកលោកនាយប៉ុស្ដិ៍ដូង ចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនមុខសញ្ញាបាន នៅកន្លែងកើតហេតុ។

ក្រោយឃាតខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកអធិរដ្ឋាននគរបាលស្រុកដើម្បីចង ក្រងសំណុំរឿងតាមនីតិវិធី ចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖