ខេត្តព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មួយករណីកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ម៉ោង១១និង៣០នាទីយប់ ។
សមត្ថកិច្ចរាយការណ៍ថាជនរងគ្រោះជិះម៉ូតូបុកក្របី ដើរឆ្លងផ្លូវក្នុង ឃុំរាម ស្រុកព្រៃនប់ បណ្តាលឲ្យជនរងគ្រោះស្លាប់ នៅនឹងកន្លែង ។
បើតាមមន្ត្រីមូលដ្ឋានបញ្ជាក់ថា នៅក្នុងខ្លួនសាកសព មិនមានឯកសារអ្វីបញ្ជាក់ពីទីលំនៅ និងអត្តសញ្ញាណជនរងគ្រោះទេ ។
ក្រោយកើតហេតុ សាកសពត្រូវបានយកទៅដំកល់ទុកនៅវត្តសមាធិ៍ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ។ ឆ្លាម សមុទ្រ