ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់រថយន្តដឹកលើសទម្ងន់២១៤គ្រឿង ពិន័យជាប្រាក់​ជាង​៤០០លានរៀលក្នុងខែធ្នូឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញៈ ក្នុងមួយខែធ្នូឆ្នាំ២០១៨កន្លងមកនេះ សមត្ថកិច្ចចាប់បានរថយន្តដឹកទំនិញលើស​ទម្ងន់កម្រិតកំណត់ ចំនួន២៧៩គ្រឿង និងពិន័យបានថវិកាសរុប ចំនួន ៤៧៤,៣០០,០០០រៀល ។នេះបើតាមឲ្យដឹងក្នុងរបាយការណ៍របស់លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួត​ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃ ថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី៤ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា “យើងសង្កេតឃើញថា ចំនួន​រថយន្តដែលចាប់បានទាំងនេះ មានការថយចុះចំនួន ៦៥គ្រឿង គឺពី ២៧៩គ្រឿង ក្នុងខែវិច្ឆិកា មកនៅត្រឹម២១៤គ្រឿង ក្នុងខែធ្នូ ឆ្នាំ២០១៨។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤៥តោន”ឡើងទៅ៕ ប្រាថ្នា


ចែករំលែក៖