ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ១៧នាក់ទៅតុលាការលើសំណុំរឿង១០ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បាន កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ១៧នាក់ ក្នុងនោះមានស្ត្រី០២នាក់ផងដែរ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរ ដោយបញ្ជូនកាលពី ម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី០៨ មករា ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធចំនួន១០ករណី ផ្សេងគ្នា ក្នុងនោះ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០៥ ករណីស្មើ០៨នាក់ ជួញដូរគ្រឿងញៀនខុសច្បាប់០២ករណី ស្មើ៣នាក់លេងល្បែងស៊ីសងខុសច្បាប់មួយករណីស្មើ០៤នាក់ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ០២ករណីស្មើ០២នាក់។

គួរបញ្ជាក់ថា ជនសង្ស័យទាំង១៧នាក់ ដែលបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ ក្នុងខណ្ឌសែនសុខក្រោយពីបញ្ចប់ពីការសាកសួរ ក៏បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់នាព្រឹកនេះ ៕ តុង សីហា


ចែករំលែក៖