ព័ត៌មានទាន់ហេតុការណ៍៖

លួងលោមក្មេងស្រីអនិតិជនមកស្នាក់នៅផ្ទះខ្លួននិងចាប់រំលោភសេពសន្ថវៈបានសម្រេចច្រើនដងនគរបាលចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តព្រៃវែង: កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកពោធិ៍រៀងបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹង​ករណីនាំ​នារីជាអនិតិជនម្នាក់​​មកស្នាក់នៅ​ផ្ទះរបស់ខ្លួន​រួចបានបង្ខំរួមភេទបានសម្រេច​ជាច្រើន​ដង តែចុងក្រោយគ្រួសារ​ខាងស្រីដឹងប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនចាត់ការតាមច្បាប់។

ការឃាត់ខខ្លួនបុរសខាងលើ ប្រព្រឹត្តទៅកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នៅភូមិព្រែកឈ្មោះ ឃុំព្រែកតា ស ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។​

មន្រ្តីនគរបាលស្រុកពោធិ៍រៀង បានឲ្យដឹងថាជនសង្ស័យឈ្មោះ អ៊ឹម នឿន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រែកឈ្មោះ ឃុំព្រែកតាស ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។រីឯក្មេងស្រី​ជាជនរងគ្រោះមានអាយុ១៦ឆ្នាំ រស់នៅ ឃុំ ស្រុក ខាងលើ។​

ក្រោយទទួលបណ្ដឹងនេះភ្លាមទើបសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកពោធិ៍រៀងឈានទៅឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោងខាងលើផ្ទះរបស់គេដើម្បីយកទៅសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អ៊ឺម នឿន បានសារភាពថា រូបគេពិតជាបានលួងលោមក្មេងស្រីរងគ្រោះមកស្នាក់នៅជាមួយនិងបានរួមភេទជាមួយជាមួយគ្នាគ្រោះបានសម្រេចច្រើនលើក ប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកពោធិ៍រៀង បញ្ជូនខ្លួន ទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕ សហការី


ចែករំលែក៖