ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ ខ្លួនជនសង្ស័យ៥នាក់ ដកហូតអាវុធកែឆ្នៃ២ដើម និងម្ស៉ៅក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន២១កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ០៥នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន ដកហូតអាវុធកែឆ្នៃ២ដើម និងក្រាមថ្លាសចំនួន២១កញ្ចប់ និងសម្ភារៈល្មើសច្បាប់មួយចំនួនទៀត ។ ការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ខាងលើ ធ្វើឡើងកាលពីវេលាម៉ោង០៣ និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវបេតុង ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង៥នេះ នាក់១-ឈ្មោះ ចាន់ រ៉ូម៉ា ភេទប្រុស អាយុ២៨ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ២-ឈ្មោះ សុវណ្ណ ណារ៉េត ភេទប្រុស អាយុ៣៦ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ៣-ឈ្មោះ សុវណ្ណ ណាត័ត្ន ភេទប្រុស អាយុ៣៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ៤-ឈ្មោះ ធុន មិត្ត ភេទប្រុស អាយុ៣៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ៥-ឈ្មោះ ឃឹម សំណាង ភេទប្រុស អាយុ២៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សម្ភារដកហូត ៖ ក្រាមថ្លសចំនួន២១កូនថង់តូច , អវុធកែច្នៃចំនួន០២ដើម , ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន , ទូរសព្ទ័០១គ្រឿងម៉ាកសាំសុង , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DB-3011 ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា មុន និងឃាត់ខ្លួនពួកគេគឺកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែ​នសុខបានស្រាវជ្រាវដឹងថានៅ ចំណុចកើតហេតុខាងលើ មានជនសង្ស័យ០៥នាក់ កំពុងធ្វើសកម្មភាពជួញដូរ និងចែកចាយថ្នាំញៀន បន្ទាប់មកលោកអធិការបានដឹកនាំកម្លាំងផ្ទាល់ចុះដល់ចំណុចកើតហេតុ ឃើញពួកគេកំពង់តែចែកចាយថ្នាំញៀតជាក់ស្តែងទើបឃាត់ខ្លួនឈានដល់ការឆែកឆេរកឃើញវត្ថុតាងខាងលើហើយនាំខ្លួនពួកគេយកមកសាកសួរបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖