ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បញ្ជូនជនជាតិចិនប្រុស ស្រី១៥នាក់ទៅស្នងការ ក្រោយពីរកឃើញបើកល្បែងខុសច្បាប់

ចែករំលែក៖

ប៉ោយប៉ែត៖ ជនជាតិចិនប្រុស ស្រី១៥នាក់ ត្រូវកម្លាំងអន្តោប្រវេសន៍ បញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យ បន្ទាប់ពីរក ឃើញជួលផ្ទះបើកល្បែង អនឡាញ អត់ច្បាប់ កាលពីរសៀលវេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងែទី១៥ មករា ឆ្នាំ២០១៩ នៅចំណុចផ្ទះវីឡាមួយស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅក្នុងនោះ សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន១៥នាក់ស្រី៤នាក់ និងសម្ភារសំរាប់បម្រើការល្បែងអនឡាញមួយចំនួនធំ ក្នុងការចុះប្រតិបត្តិការនេះដឹកនាំដោយ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និង លោក ព្រហ្ម ប៊ុនធឿន នាយរងការិយាល័យ ព្រហ្មទណ្ ឌកំរិតស្រាល និងលោក អេង លីហួរ អធិការរងក្រុង ទទួលបន្ទុកគ្រប់គ្រងជនបរទេស ដឹកនាំកម្លាំងសមត្ថកិច្ច ចម្រុះ ចុះមកទីតាំងខាងលើនេះ ប្រើរយះពេលជាង០៣ ម៉ោង និងបានដកហូតយក វត្ថុតាងកុំព្យូទ័រ បានមួយ ចំនួន។

ក្រោយពីការបង្ក្រាបជនជាតិចិន១៥នាក់ និងសម្ភារ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំ ។

ជុំវិញករណីនេះដែរ លោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌបានបញ្ជាក់ តាមទូរសព្ទថា ករណីនេះលោកកំពុងតែកសាងនីតិវិធីដើម្បីបញ្ជូនទៅតុលាការ ដែលពួកគាត់បានជួលផ្ទះស្នាក់នៅបើករបខុសច្បាប់ (ល្បែងអនឡាញ)។

គួររំលឹកថា នៅក្រុងប៉ោយប៉ែតសព្វថ្ងៃ គេឃើញថា ល្បែងស៊ីសងគ្រប់ប្រភេទកំពុងតែមានភាពល្អប្រសើរ និងកំពុងតែរីកចំរើនដោយគេមើលឃើញថា គណ:បញ្ជាការឯកភាពខេត្ត ក្រុងហាក់ដូចជាអសកម្មនៅផ្នែកសេវាបង្ក្រាប សូម្បីក្រៅតំបន់កាស៊ីណូ ក៏កំពុងកើនហើយ ក៏កំពុងតែបង្កើតឡើងផងដែរ ។ ទាំងនេះហើយ ដែលប្រជាពលរដ្ឋមានការព្រួយបារម្ភនៅសុវត្ថិភាពក្នុងការដើរហើ និងប្រកបរបរប្រចាំជីវិត ៕ វណ្ណា


ចែករំលែក៖