ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យលបបាញ់ជំពាមកៅស៊ូតូបលក់ទូរសព្ទ័មួយកន្លែងផ្អើលអ្នកលក់ទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការផ្អើលទាំងព្រឹក ដល់ក្រុមអាជីវករលក់ដូរទាំងព្រឹកខណៈដែលមានជនមិនស្គាល់មុខ បាន​ពួនបាញ់ជំពាមកៅស៊ូ ជាមួយគ្រាប់ឃ្លីដែក សំដៅទៅលើតូបលក់ទូរស័ព្ទដែលមានស្លាកយីហោដារ៉ា លឹសូប្រាវស្មានតែបែកកង់រថយន្តតែមិនបង្ករគ្រោះថ្នាក់រងរបួសដល់អ្នកណាម្នាក់ឡើយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នៅត្រង់ចំណុចមុខផ្សាវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា មានកណីបាញ់គ្រាប់ឃ្លីដែក ចេញពីជនសង្ស័យ​មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពបាញ់ជំពាមគ្រាប់ឃ្លីដែកចំនួនពីរគ្រាប់ទៅលើតូបលក់ទូរស័ព្ទមួយកន្លែងបណ្តាលឲ្យត្រូវចំទូរតាំងលក់ទូរស័ព្ទមួយគ្រាប់ និងត្រូវជញ្ជាំងតូបមួយគ្រាប់ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។

សមត្ថកិច្ចបាននគរបាលបន្តទៀតថាចំពោះ ម្ចាស់តូបរងគ្រោះមានឈ្មោះ យោគ ចាន់ដាវី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ទូរស័ព្ទរស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

បើតាមសម្តីម្ចាស់តូបលក់ទូរសព្ទ័ ដែលមានហីហោរ ដារ៉ា ដែលនៅក្បែរគ្នាបានប្រាប់ឲ្យដឹងថារាល់ព្រឹកគាត់ក្រោកពីព្រលឹមដើម្បីរៀបចំឥវ៉ាន់សំរាប់លក់ដូចសព្វមួយដងតែថ្ងៃនេះ គាត់ចាប់ផ្តើមរៀបបានតែបន្តិចក៏លឺសូរសម្លេងប្រ៉ាវៗចំនួនពីរដងចំទូូរខាងលិចផ្ទួនៗគ្នាតែម្តង ស្រាប់តែឃើញធ្លុះទូរលក់មួយគ្រាប់និងត្រូវជញ្ជាំងតូបគ្រាប់ ។

ចំពោះម្ចាស់តូបរងគ្រោះបានប្រាប់ថា រូបគាត់មិនដែលមានទំនាស់​ជាមួយអ្នកណាឡើយ ក្នុងការប្រកបរបរលក់ទូរស័ព្ទ ហើយការបាញ់មកតូបគាត់ក៏មិនដឹងមូលហេតុយ៉ាងណានោះដែរ ។ ទោះបីយ៉ាងម្ចាស់តូបលក់ទូរសព្ទ័ខាងលើអំពាវនាវដល់សមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖