ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ ពន្លះក្បាលនាគពុះចែកទ្រូវផ្លូវបែកធុងទឹក ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្ត ស៊េរីទំនើប ម៉ាកឡង់គ្រឺស័រ មួយគ្រឿងរួមដំណើរនិងបុរសម្នាក់ទៀតបានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបែកអស់មួយកង់រថយន្តបង្កខ្ទេចផ្នែកខាងមុខនិងបែកធុងទឹកទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងបួស ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

តាមប្រភព ពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់រួមដំណើរនិង​បុរសម្នាក់ទៀត បានបើកម៉ាកឡង់គ្រឺស័រមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Z-1988ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលក្បាលនាគរងការប្រះបែកតិចតួចចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

បន្ទាប់មកតៃកុងរថយន្ត និងអ្នករួមដំណើរបាននាំគ្នាចេញពីកន្លែងកើតហេតុបាត់អស់ ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខតៃកុងរថយន្តបង្ហាញខ្លួននៅនិងកន្លែងកើតហេតុវិញ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖