ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នៅ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វង្ស សាវុន ភេទប្រុស អាយុ៣៩ឆ្នាំ រីឯជនដៃដល់មានឈ្មោះ សោម សុខជីង ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំ២ត្រូវជាសាច់ញាតិនឹងគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនដៃដល់ បានផឹកស៊ីជាមួយគ្នា បន្ទាប់ពីផឹកស៊ីស្រវឹងបាននិយាយលេងដាក់គ្នាខ្លាំងៗ ប៉ុន្តែនៅពេលនោះ ជនរងគ្រោះអត់ទ្រាំ ក៏ដើរចេញពីកន្លែងផឹកសំដៅផ្ទះ ក៏ស្រាប់តែជនដៃដល់បាន ស្ទុះយកចានថ្ម នៅក្នុងវង់ផឹកស៊ីចោលទៅជនរងគ្រោះពេញមួយទំហិង ចំក្បាល បណ្តាល ឲ្យជនរងគ្រោះរងរបួសបែកក្បាល និង របួសគល់ត្រចៀក ហូរឈាមក្រហមច្រាលតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ច កងរាជអាវុហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកសាងសំណុំរឿងបញ្ជូនទទៅតុលាការចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា