ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសតាមបែបព័ត៌មានវិទ្យា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ មានការប្រជុំមួយនៅក្រសួងក្រោមការដឹកនាំផ្ទាល់ពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយក្រុមការងារបច្ចេកទេសតាមបែបព័ត៌មានវិទ្យា ដែលមានចំណាត់តាំង និងដំណើរការតាំងពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ រួមមាន ៖

១- ផ្នែកប្រមូលផ្តុំតែមួយ

២- ផ្នែកឧតុនិយម និងរ៉ាដា

៣- ផ្នែកផ្កាយរណប រូបភាពលើអាកាស និងផែនទីគ្រប់ប្រភេទ

៤- ផ្នែកគ្របគ្រងទិន្ននយ័

៥- ផ្នែកជលសាស្ត្រ

៦- ផ្នែកប្រមូលផ្តុំពត៍មាននិងផ្សព្វផ្សាយ ។

ការឡើងនៃផ្នែក (Units) ទាំង ០៦ ខាងលើនេះ គឺ ៖

– ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រី

– ដើរឲ្យទាន់នូវបដិវត្តន៍នៃឧស្សាហកម្មជំនាន់ថ្មី

– ត្រៀមលក្ខណៈសម្បត្តិជាមុន ដែលនៅពេលដ៏ខ្លីខាងមុខនេះ ក្រសួងនឹងបង្កើតឡើងនូវមជ្ឈមណ្ឌលទិន្នន័យដែលបានពីកម្ចីសម្បទានរបស់ ADB ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិក

– ស្ថានីយរ៉ាដាតេជោសែនទី២ ដែលមានទីតាំងនៅខេត្តកំពង់ធំ ។

ទន្ទឹមនោះការងារដូចបានរៀបរាប់ខាងលើ ជាក់ស្តែងបាននឹងកំពុងនឹងដំណើរការយ៉ាងសកម្មរួចជាស្រេចដូចជា ៖

– ការបង្កើតឡើងនូវសារពើភណ្ឌ័នៃប្រពន្ធ័ធារាសាស្ត្រក្នុងក្របខ័ណ្ឌទូទាំងប្រទេស

– ការផលិតចេញនូវផែនទីលិចទឹកដោយជំនន់

– ការតម្លើងឧបករណ៍ស្វយ័ប្រវត្តិប្រមាណជាង ១០០ ទីតាំង រួចជាស្រេចក្នុងក្របខណ្ឌ័ទូទាំងប្រទេស ដែលមានលទ្ធភាពតាមដាននៃការប្រែប្រួលអាកាសធាតុនៅរាល់នាទី

– ការប្រមូលផ្តុំចងក្រងរក្សាទុកនូវរាល់ទិន្នន័យដែលជាមូលដ្ឋានបម្រើដល់ការអភិវឌ្ឍ…។ល។..៕ សុខ ខេមរា


ចែករំលែក៖