ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់គ្នាក្នុងពិធីមង្គលការផ្អើលភ្ញៀវរត់ជាន់ជើងគ្នា

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីមានពិធីមង្គលការមួយ ខណៈដែលភ្ញៀវផឹកស៊ីស្រវឹង ស្រាប់តែទំនាស់គ្នាជាមួយប្រជាការពាភូមិវាយគ្នា ផ្អើលក្នុងរោងការ និងធ្វើឲ្យរបួសសងខាង ។

ហេតុការណ៍​នេះ ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៩​ និង១៥ នាទីយប់ ថ្ងៃ​ទី​២៤ ខែមករា​ ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវ​បេតុង​ ដែល​ស្ថិត​នៅ​ភូមិ ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ សុខ ហុ​ក ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ចំណែក​ជន​បង្ក​ដែល​ស្គាល់គ្នា​ឈ្មោះ ណា​ក់ ។

តាម​ប្រភព​ព័ត៌មាន​ពីជនរងគ្រោះ​បានឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​ និង​មិត្តភក្ដិ​២-៣​នាក់​ទៀត​បាន​នាំ​គ្នា​ចូលរួម​ក្នុង​ពិធី​មង្គលការ​នៅ​កន្លែង​កើតហេតុ​ដោយ​គាត់ និង​មិត្តភក្ដិ​ផ្សេង​ទៀត​និយាយ​ថា ពួក​គាត់​ចាំ​ចូល​ក្រោយ​គេ​ ព្រោះ​ពួក​គាត់​ជា​បងប្អូន ។

លុះ​បន្ទាប់​មក​នៅ​វេលា​ម៉ោង​កើតហេតុ ​ប្រជា​ការពារ​ភូមិ​ ក៏​បាន​ស្រែកហៅ​បន្ទាប់​មក ស្រាប់តែ​ជន​បង្ក​ ដែល​ជា​ប្រជាការពារភូមិ​នោះ បាន​យក​អាយ​កូ​ម​វាយ​ទៅ​លើ​ជន​រង​គ្រោះ​មួយ​អាយ​កូ​ម បណ្តាល​ឲ្យ​រយះ​ចិញ្ចើម​នៅ​មុខ​រោងការ​ក្មួយ​បណ្តាល​ឲ្យ​ផ្អើល​ឆោឡោពេញតែម្តង បន្ទាប់មកបងប្អូន​ម្ចាស់​ដើមការ​ខឹង​វាយ​ទៅ​លើ​ជន​បង្ក​ដែល​ត្រូវជា​បងប្អូន​បណ្តាល​ឲ្យ​ទ្រម​ខ្លួន ជន​បង្ក​ត្រូវ​បាន​បងប្អូន​ដេញ​ឲ្យទៅ​ផ្ទះ​ភ្លាម​ៗ​កុំឲ្យ​មាន​បញ្ហា​ទៀត​ព្រោះ​ស្រវឹង​ខ្លាំង​ពេក ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ហៅ​ជន​បង្ក​ដែល​ជាប្រជាការពារភូមិមក​ណែនាំ ព្រោះ​ជន​រង​គ្រោះ​ប្រញាប់​ឡើង​យន្តហោះចេញ​ទៅ​ប្រទេសក្រៅ នៅ​ថ្ងៃស្អែក​ផង ៕ សុខាសែនជ័យ


ចែករំលែក៖