ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកខ្សាច់ របស់ក្រុមហ៊ុន ស្រាបៀអង្គរ បុកឡានដឹកទាហាន រងរបួស តៃកុងរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ឡានដឹកខ្សាច់របស់ក្រុមហ៊ុនស្រាបៀអង្គរ បានរេចង្កូតបុកឡានដឹកទាហាន បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់ ។ ក្រោយបង្កហេតុ តៃកុងឡានដឹកខ្សាច់បានរត់គេចខ្លួនបាត់ ។

ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនាព្រឹកថ្ងៃសុក្រ ៥ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង 5 និង 55 នាទី នៅចំណុចលើផ្លូវជាតិ51(17-18) ភូមិតាឡាក់ ឃុំក្សេមក្សាន្ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត 01គ្រឿង ម៉ាក FUSU ពណ៌ ក្រហម ពាក់ស្លាកលេខ តាកែវ 3A:0809 (ដឹកខ្សាច់) របស់ក្រុមហ៊ុនស្រាបៀរអង្គរ អ្នកបើកបរ មិនស្គាល់ឈ្មោះ ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះទៅដល់ចំណុចខាងលើ បានប្រជែងរថយន្តដឹកឥដ្ឋ 01គ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានជ្រុលទៅបុករថយន្ត 01គ្រឿង ម៉ាកGMG ពណ៌ ប៉ារ៉ា គ្មានស្លាកលេខ របស់យុទ្ធភូមិភាគទី 5 ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់ បើកបរដោយឈ្មោះ ម៉ាន់ យ៉ុណ្ណា ភេទប្រុស អាយុ 55ឆ្នាំ ជាទាហាន ភូមិភាគទី 5 និងអ្នករួមដំណើរ 07នាក់ ។

ប្រភពបន្តថា ក្នុងហេតុការណ៍នោះបណ្តាលឲ្យមានអ្នករងរបូស

1/ឈ្មោះ អៀម ឈើញ ភេទប្រុស អាយុ 49ឆ្នាំ ជាទាហាន ភូមិភាគទី 5

2/ឈ្មោះ អៀម រិន ភេទប្រុស អាយុ 50ឆ្នាំ

3/ឈ្មោះ ហុន ហក់ ភេទប្រុសអាយុ 32ឆ្នាំ

4/ឈ្មោះ សាត យីម ភេទប្រុស អាយុ 57ឆ្នាំ

5/ឈ្មោះ សួស វិមាន ភេទប្រុស អាយុ 21ឆ្នាំ

6/ឈ្មោះ ពាញ ភក្ដី ភេទប្រុស អាយុ 45ឆ្នាំ

7/ឈ្មោះ គង់ នី ភេទស្រី អាយុ 42ឆ្នាំ អ្នកទាំង៦នាក់ ជាទាហាន កងពល៥៣នៃយោធភូមិភាគទី៥ ។

ករណីគ្រោះថ្នាក់នេះ មិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតឡើយ គ្រាន់តែរបួសធ្ងន់មនុស្ស២នាក់ ភេទប្រុស (អ្នករួមដំណើរ) របួសស្រាលមនុស្ស៥នាក់ ភេទស្រី១នាក់ ។ ខូចខាតធ្ងន់ រថយន្ត ២គ្រឿង ។

បន្ទាប់ពីធ្វើកំណត់ហេតុរួចរាល់ សមត្ថកិចហចបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តត្រូវបាននាំយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សេនាស័ក្តិ


ចែករំលែក៖