ព័ត៌មានទាន់ហេតុការណ៍៖

ករណី​ប៉ុនប៉ង​ផ្តួល​រលំ​រាជរដ្ឋាភិបាល​ ៖​ តុលាការ​ បន្ត​នីតិវិធី​សកម្មជន​គណបក្ស​ប្រឆាំង​

ចែករំលែក៖

ភ្នំពេញ​៖ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ម៉ុង​ មុនី​សោភា​ នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ស្អែក​នេះ​ នឹង​បន្ត​ការ​សាកសួរ​លោក​ គង់​ ម៉ាស់​ អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមបញ្ជារបស់លោក​ សម រង្ស៊ី​ ។

នេះ​បេី​យោង​តាម​ដីកា​កោះ​អញ្ជើញ​មេធាវី​ចូលរួម​ការ​សាកសួរ​ ។

លោក​ សំ​ សុគង់​ ថ្លែង​ថា​ តុលាការ​នឹង​បន្ត​សាកសួរ​បន្ថែម​ លេី​សំណុំរឿង​នេះ​ ដោយ​លោក​បន្ថែម​ទៀត​ថា​ លោក​បាន​ដាក់​ពាក្យ​ឱ្យ​កូន​ក្តី​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ​ តែ​ចៅក្រម​ស៊ើបសួរ​ ពុំ​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ។

សូម​បញ្ជាក់​ថា​ លោក​ គង់​ ម៉ាស់​ ត្រូវ​បាន​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ កាលពី​ថ្ងៃទី​២០​ ខែ​មករា​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”ប្រមាថ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​”ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​អំឡុង​ខែ​មេសា​ ដល់​ខែ​តុលា​ ឆ្នាំ​២០១៨​ ៕ចេស្តា

 


ចែករំលែក៖