ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូដួលខ្លួនឯង បោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តរតនគី៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន មិនប្រយត្ន័ដួលដោយខ្លួនឯង បោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនៅវេលាម៉ោង ៥.០០នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវពីស្រុកមកទីរួមខេត្តរតនគិរី ចេញពីផ្ទះចម្ងាយប្រហែលមួយគីឡូម៉ែត្រ ស្ថិតក្នុងភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ហុន គ្រាន ភេទប្រុស អាយុ ៣៣ ឆ្នាំជនជាតិព្រៅ មុខរបរកសិករ រស់នៅភូមិ តាវែង ឃំុតាវែងលើ ស្រុកតាវែងខេត្តរតនគិរី ៕​ ជីវន្ត័


ចែករំលែក៖