ព័ត៌មានទាន់ហេតុការណ៍៖

កម្មករលាងរថយន្ត ឡើងបើកចេញពីកន្លែងលាង ច្រឡំហ្គ្រែរជ្រុល ទៅបុកគូទTUNTRA រុញហោះទៅផ្ទះវេរលុយ យីហោវីង ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តហុីហ៉ាន់ដាយ2SONមួយគ្រឿង កម្មករលាងរថយន្តឡើងបើកចេញពីកន្លែងលាង ច្រឡំហ្គ្រែរជ្រុល ទៅបុកគូទTUNTRA រុញហោះទៅផ្ទះវេលុយយីហោវីងទាំងកំរោល ចំណែកហុីយ៉ាន់ដាយបង្ក បន្តទៅបុកឡើងខឿនសួនច្បារ រងខូចខាតទាំង២គ្រឿង កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ ហាណូយ កែងផ្លូវ ឈ្នះ ឈ្នះ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុរថយន្តបង្ក ម៉ាហុីយ៉ាន់ដាយ 2SON ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-2367 ជារថយន្តភ្ញៀវយកទៅលាង នៅកន្លែងលាងរថយន្តក្បែរនោះ លុះពេលដែលកម្មករលាងរថយន្ត គាត់បើកចេញក្រៅ ដើម្បីជូតសម្អាត ក៏ប៉ុន្តែ ដោយសារ ច្រឡំហ្គាទើបរថយន្តស្ទុះ បោលពីត្បូងទៅជើង តាមផ្លូវហាណូយ ជ្រុលទៅបុក គូទរថយន្ត TUNTRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-7578 កំពុងបើកតាមផ្លូវ ដូចរុញឲ្យបោលហោះទៅបុកចូលផ្ទះវីង ដូរលុយ ជាប់កង់លើតុ ចំណែករថយន្តបង្ក ស្ទុះទៅឡើងខឿនសួនច្បារ បុកបង្គោលភ្លើង កល់ជាប់ លើសួន ។

ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ រួចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕ តុង សីហា


ចែករំលែក៖