ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២២ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីអំពើលួច(កាច់យកកញ្ចក់រថយន្ត) នៅចំណុចមុចហាងខាររាអូរខេប៊ិកអូរ៉េន ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០១នាក់ ។

ជនសង្ស័យ ០១នាក់ ឈ្មោះ អ៊ិន សុធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ កែវ សីលា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាខារអូខេប៊ិកអូរ៉េន ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារៈបន្សល់ទុក ៖ កញ្ចក់ចំហៀងមើលរបស់ឡានហាយឡែន័យចំនួន០១ ។

ដំណោះររឿង ៖មុនពេលកើតហេតុ ជនរងគ្រោះបានទុកឡានរបស់ខ្លួននៅចំណុចកើតហេតុខាងលើ បានមួយសន្ទុះស្រាប់តែមានជនសង្ស័យ០១នាក់ បានដើរមកជិតឡានរបស់ជនរងគ្រោះ ធ្វើសកម្មភាពលួចកាច់យកកញ្ចក់ឡានមើលក្រោយចំហៀងខាងឆ្វេង ភ្លាមនោះជនរងក្រោះឃើញ ក៍បានដេញតាមចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួររួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕តុង សីហា


ចែករំលែក៖