ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញជាអធិបតី អង្គសិក្ខាសាលាពិគ្រោះយោបល់ លើពង្រាង កម្មវិធីវិនិយោគជាតិ សម្រាប់ការងារគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងវិស័យធនធានទឹក ២០១៩-២០៣៣

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម (សាលរំដួល) មានការរៀបចំអង្គសិក្ខាសាលាពិគ្រោះយោបល់ លើពង្រាង កម្មវិធីវិនិយោគជាតិ សម្រាប់ការងារគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងវិស័យធនធានទឹក ២០១៩-២០៣៣ (Discussion Workshop on the draft National Irrigation and Water Resources Management Investment Program 2019-2033) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។ កម្មវិធីខាងលើមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) តំណាងថ្នាក់រដ្ឋលេខាធិការពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF), ក្រសួងអភិវឌ្ឍន៏ជនបទ (MRD), ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), ក្រសួងផែនការ (MOP), ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC), គណៈកម្មាធិការជាតិទន្លមេគង្គកម្ពុជា (CNMC), អាជ្ញាធរទន្លសាប (TSA), និងដៃគូរអភិវឌ្ឍន៏ Asian Development Bank (ADB), Australian Embassy (DFAT), Agence Française de Développement (AFD), European Union (EU), Wildlife Conservation Society (WCS)៕ សុខ ខេមរា


ចែករំលែក៖