ព័ត៌មានទាន់ហេតុការណ៍៖

លំនៅឋានប្រជាពលរដ្ឋមួយខ្នង ត្រូវខ្យល់កន្រ្តាក់បក់បោកខូចខាតទាំងស្រុង

ចែករំលែក៖

ខេត្តរតនគិរី៖ លំនៅឋានប្រជាពលរដ្ឋមួយខ្នង ត្រូវរង ខ្យល់ កន្រ្ទាក់ របើកដំបូលរងការខូចខាត អស់ទាំងស្រុង ដែលមានសមាជិក គ្រួសាររហូតដល់១៤នាក់ ស្រី០៧នាក់ ។

ហេតុការណ៍ខ្យល់បន្ត្រាក់ផ្ទះប្រជាពលរដ្ឋនោះ បានកើតឡើងនៅវេលាម៉ោង ១១និង៣០ នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតភូមិតាឡាវ ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។

យោងតាមប្រភពបានឲ្យដឹងថា ប្រជាពលរដ្ឋដែលផ្ទះរងការខូចខាត ដោយសារខ្យល់កន្ត្រាក់នោះមាន ឈ្មោះ ជឿន ហ្វិល ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិចារាយ រស់នៅភូមិតាឡាវ ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។

ប្រភពបន្តថា ផ្ទះ១ខ្នងរងខ្យល់កន្ត្រាក់នោះ មានទំហំទទឹង៦ម៉ែត្រ និងបណ្តោយប្រវែង១៤ម៉្រែត ធ្វើអំពីឈើ ប្រក់សង្ក័សី ហើយបានរងការខូចខាតសម្ភារ រួមមានសង្ក័សីចំនួន៦១សន្លឹក និងសម្ភារផ្សេងៗមួយចំនួនទៀត ក្នុងនោះ គ្រួសារ មាន សមាជិក១៤នាក់ ស្រី៧នាក់នៅក្នុងបន្ទុកទៀតផង៕ ជីវន្ត័


ចែករំលែក៖