ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៥និង៣០នាទី នៅចំណុចក្នុងបឹងសំរោង ភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ កម្លាំងសម្ថកិច្ច ខណ្ឌព្រែកព្នៅបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពីបទ ប្រឆាំងរាជការ ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ១ឈ្មោះ ជឿង វឹងលិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាមមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឌួងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទី២/ឈ្មោះ ងៀង យ៉ំាងដាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅផ្ទះបែរចិញ្ជឹមត្រី ខណ្ឌឬស្សីកែវ ទី៣/ ឈ្មោះ យ៉ យ៉ំាងទឹង ភេទប្រុស អាយុ២៨ឆ្នាំជនជាតិវៀតណាម មុខរបរកម្មករ ស្នាក់នៅភូមិឌួងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទី៤/ ឈ្មោះហូ យ៉ំាងហុង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ។
តាមសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩វេលាម៉ោង១៥និង៣០នាទី មុនពេលកើតហេតុកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅបានចុះត្រួតពិនិត្យស៊ងចិញ្ចឹមត្រីក្នុងបឹងសំរោងដែលត្រូវហាមឃាត់ និងរុះរើលុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញជនសង្ស័យចំនួន០៤នាក់ខាងលើកំពុងសាងសង់ស៊ងចិញ្ចឹមត្រីក្នុងតំបន់ហាមឃាត់ឃើញដូចនោះកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ក៏បានធ្វើការហាមឃាត់ ប៉ុន្តែក្រុមជនសង្ស័យមិនឈប់ឡើយរួមមកកម្លាំងសណ្ដាប់ធ្នាប់ ក៏បានរាយការណ៍ទៅសាលាខណ្ឌព្រែកព្នៅ ក្រោយពីទទួលបានការរាយការណ៍ពីកម្លាំងភ្លាមលោកស៉ឹមសុផងនាយករដ្ឋបាលខណ្ឌបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះទៅហាមឃាតម្ដងទៀត ប៉ុន្តែជនសង្ស័យខាងលើនៅតែបន្ដធ្វើទៀតរួម ក៏បានទាស់ពាក្យសំដីគ្នាភ្លាមនោះកម្លាំង ក៏បានឃាត់ខ្លួនជនសង្ស័យខាងលើមកអធិការដ្ឋានខណ្ឌព្រែកព្នៅតែម្ដង ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរបន្ត និងកសាងស៉ំណ៉ំរឿងបញ្ជូនទៅតុលាការ ៕ ធឿនព្រែកជ័យ