ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្តពីក្រោយរបួសធ្ងន់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖យុវជនម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងយ៉ាងលឿនមិនបានប្រុងប្រយ័ត្ន បានជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតម៉ូតូ និងរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣០នាទី ត្រង់ចំណុចមុខផ្ទះហេមពិសិដ្ឋ លើផ្លូវជាតិ៥ ស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡាពណ៌បៃតងចាស់ ពាក់ស្លាកលេខកណ្តាល 2A-3860 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងបើកបរដោយឈ្មោះ សុង ឃួន ភេទប្រុស អាយុ ៣៩ឆ្នាំស្នាក់នៅភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សាក្សីបន្តថា លុះមកដល់កន្លែងកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HD-9643 បើកបរដោយឈ្មោះ កាំង ស៊ាវម៉េង ភេទប្រុស អាយុ១៩ឆ្នាំស្នាក់នៅភូមិគ្រួសសង្កាត់សំរោងខណ្ឌព្រែកព្នៅរងរបួសធ្ងន់ដែលមានទិសដៅស្របទិសគ្នា ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្តាលមកពីរអ្នកបើកបរម៉ូតូC125 បើកបរលឿនខ្វះការប្រុងប្រយត្ន័ ទៅបុកគូថរថយន្តកូរ៉ូឡាតែម្តងពីក្រោយតែម្តង ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើងបាន យករណីនេះរថយន្តមានការខូចខាតបន្តិចបន្តួច និងម៉ូតូខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖