ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រី២នាក់លង់ទឹកស្លាប់ ក្នុងចំណោម៦នាក់ នាំគ្នាទៅងូតទឹកអាងពង្រ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីចំនួន ២នាក់ បានស្លាប់ ក្នុងចំណោម ៦នាក់នាំគ្នាទៅលេងទឹកអាងពង្រ ស្ថិតក្នុងភូមិ ពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកថ្លា ប្រាប់ថា៖ ក្មេងស្រីរងគ្រោះបាត់បង់ជីវិត មានឈ្មោះ ១/- ឈ្មោះ បឿន ស្រីណូអាយុ៩ឆ្នាំ ទីលំនៅភូមិពង្រ ឪពុកឈ្មោះ ប៊ិត ប៊ុននី អាយុ៣២ ឆ្នាំ ម្តាយឈ្មោះ តែម ស៊ីម អាយុ ២៨ ឆ្នាំ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ បច្ចុប្បន្នធ្វើការងារនៅប្រទេសថៃ រស់នៅជាមួយជីដូន, ២/-ឈ្មោះ ប៉ុច សុឃីម អាយុ១១ឆ្នាំ ឪពុកឈ្មោះ កែវ ម៉ៅ អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ សេក សោម អាយុ៤៣ឆ្នាំ ទីលំនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរនៅផ្ទះ។

លោកអធិការនគរបាល ក្រុងសិរីសោភ័ណ សីឌីឲ្យដឹងថា៖ ជារៀងរាល់ថ្ងៃ នៅអាងទឹកពង្រមានក្មេងៗជាច្រើននាក់នាំគ្នាមកលេងរណ្តៅទឹកអាង ដែលមានជម្រៅ៣ទៅ៤ម៉ែត្រ តែថ្ងៃនេះ មិនដឹងជា ចៃដន្យអ្វី ក៏ស្រាប់តែមានក្មេងប្រុស្រីចំនួន៦នាក់ បានលង់ទឹក តែបងប្អូនអ្នកបង់ត្រី នៅក្បែរនោះលឺសំលេងស្រែកថា ក្មេងលង់ទឹក ក៏នាំគ្នាទៅជួយ សង្រ្គោះបានតែ៤នាក់ ស្រី ២នាក់ ចំណែកក្មេងស្រី២នាក់ទៀត បានលិចទៅក្នុងទឹក ក្រោយរាវរកឃើញក៏បាត់បង់ជីវិតទៅហើយ។

បញ្ហានេះដែរ លោកអធិការក្រុងសិរីសោភ័ណ អំពាវនាវដល់អាណាព្យាបាល ឪពុកម្តាយ កុំបណ្តោយក្មេងមកលេងរណ្តៅទឹកអាងនេះ តទៅទៀត ដែលនាំឲ្យមានបញ្ហាគ្រោះថ្នាក់ ព្រោះជម្រៅរណ្តៅនេះ គឺជ្រៅ ដូច្នេះ សូមហាមកូនចៅកុំឲ្យមកលេង ។

សួមបញ្ជាក់ថា មានករណីក្មេងលង់ទឹកមានចំនួន០៦នាក់ ក្នុងនោះសង្គ្រោះជីវិតបាន៤នាក់ ស្លាប់០២នាក់ ។

ដោយមូលហេតុ ក្រុមក្មេងៗចុះមុជទឹកលែងមានគ្នាជាច្រើននាក់ នៅចំណុច អាងពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បណ្តាលឲ្យលង់ទឹកចំនួន៦នាក់ ហើយសង្គ្រោះបាន៤នាក់ និងលង់ទឹកស្លាប់ចំនួន២នាក់ ៕ វណ្ណា


ចែករំលែក៖