ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដែលមានកំពស់បីជាន់(១៦ម៉ែត្រ) ទទឹង ១១ម៉ែត្រ, បណ្តោយ ៥៦ម៉ែត្រ និងត្រូវធ្វើការសាងសង់ក្នុងរយៈពេល ២៤ខែ។ វត្តមានចូលរួមក្នុងពិធីនេះ មានឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណអភបាលខេត្ត លោកមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកស្នងការ មន្ត្រីរាជការជំវិញខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត៕ សហការី


ចែករំលែក៖