ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មានរថយន្តធុនធំ៤គ្រឿង បានបុកប៉ះគ្នានៅវេលាម៉ោងជិត7យប់ ថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2019 លើផ្លូវជាតិលេខ4ចន្លោះគីឡូម៉ែត្រលេខ 160-161 ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត ហុីយ៉ានដាយ ពណ៌ស ពាក់ស្លាក លេខ កំពង់ស្ពឺ3A-03 69 បើកបរ ដោយឈ្មោះប៉ែន ផាន ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅភូមិវាលក្តី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ប៉ូលីសឃាត់ខ្លួនបាន) ក្នុងទិសដៅ ពីខេត្តព្រះសីហនុ ទៅ ភ្នំពេញ មកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿនបានរេ ចង្កូតទៅខាងឆ្វេងដៃ រួចប៉ះជាមួយរថយន្ត០៣គ្រឿងទៀត ក្នុងទិសដៅបញ្ច្រាសគ្នា ក្នុងនោះមាន ១,រថយន្ត ម៉ាកFUSO ពណ៌ ត្រួយចេក ពាក់ស្លាក លេខ ភ្នំពេញ3C-19 92 ដឹកថ្ម បើកបរដោយឈ្មោះប៉ែន ម៉ាច ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅ ភូមិក្រាំងស្បូវ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសបាក់ដៃឆ្វេង)ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនវាលរេញ) ២,រថយន្ត ម៉ាកនីសាន់ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំKPS-20 50 ដឹកថ្ម បើកបរ ដោយឈ្មោះគុណ ជីតា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបរសែត ខេត្តកំពង់ស្ពឺ ។ ៣,រថយន្ត ម៉ាកដាវ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ 3A-88 83 បើកបរ ដោយឈ្មោះអំ តុលា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។
ក្រោយហេតុការណ៍កម្លាំងអាវុធហត្ថស្នាក់ការ៤០១ សហការជាមួយប៉ូលិសស្រុកព្រៃនប់ អន្តរាគមន៍សម្រួលចរាចរណ៍ ហើយករណីនេះ ខាងនគរបាលជំនាញកំពុងបន្តការដោះស្រាយតាមច្បាប់ ៕ ឆ្លាម សមុទ្រ