ខេត្តព្រៃវែង៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយបាក់រណ្ដៅដី សង្កត់លើ កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិខ្យោកកណ្ដាល ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ជនរងគ្រោះឈ្មោះ ព្រុំ ស៊ា ភេទប្រុស អាយុ២៩ ឆ្នាំ រស់ភូមិឃុំកើតហេតុ។ មូលហេតុ៖ ជនរងគ្រោះ ជីករណ្ដៅបូមទឹកដាក់ស្រូវប្រាំង។
ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើកោសល្យវិច័យ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រណៃណី៕ សហការី