ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយបើកលឿនសង្ស័យអ្នកបើកបរ ងងុយដេករេចង្កូតបុករ៉ឺហ្គែរលូរួចធ្លាក់ប្រឡាយ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកហុីយ៉ាន់ដាយដឹកទឹកកមួយគ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនលឿន សង្ស័យអ្នកបើកបរងងុយដេកស្រាប់តែរេចង្កូតធ្លាក់ចេញពីផ្លូវបុករុឺហ្គែរលូបណ្ដាលឲ្យដាក់កាឡេនិងក្រពឹតខ្ទេចមុខព្រមទាំងធ្លាក់ចូលប្រឡាយគ្មានទឹកមួយកន្លែង បន្ទាប់មកអ្នកបើកបរបានរត់ចោលរថយន្តបាត់ស្រមោល។

ហេតុការណ៍នោះបសនកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចមុខភូមិគ្រឹះមួយកន្លែងស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។រថយន្តខាងលើនោះម៉ាកហុីយ៉ាន់ដាយពណ៍សចំណុះ២តោន ពាក់ស្លាកលេខភ្នំពេញ2R-0167 ជារថយន្តដឹកទឹកក។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តនេះបានបើកបរធ្វើដំណើរក្នុងល្បឿនលឿននិងក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុសង្ស័យអ្នកបើកបរងងុយដេក ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ។បន្ទាប់មកបានជ្រុលទៅបុករ៉ឺហ្គែរលូនៅចិញ្ចើមផ្លវរួចទើបជ្រុកធ្លាក់ចូលទៅក្នុងប្រឡាយគ្មានទឹក បណ្ដាលឲ្យដាច់កាឡេនិងខ្ទេចមុខ រួចហើយអ្នកបើកបរទំនខ្លាចថៅកែចាប់កាត់ប្រាក់ខែទើបចុះរត់គេចខ្លួនបាត់ស្រមោលតែម្ដង។ក្រោយពេលកើតហេតុនគរបាលបានចុះទៅពិនិត្យមើលកន្លែងកើតហេតុអត់មានគ្រោះថ្នាក់ដល់អ្នកផ្សេងក៏បានឲ្យម្ចាស់ជួសជុលរ៉ឺហ្គែរលូដែលខូចនិងនាំយករថយន្តទៅជួសជុលឡើងវិញដោយខ្លួនឯង ៕ សុខាសែនជ័យ


ចែករំលែក៖