ព័ត៌មានទាន់ហេតុការណ៍៖

ឡានបុកម៉ូតូអូសបែកផ្កាភ្លើង ឆាបឆេះមើលលែងស្គាល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ម៉ូតូមួយគ្រឿងមើលលែងស្គាល់ម៉ាក បន្ទាប់ពីត្រូវឡានបុក ហើយឆាបឆេះ បង្កឡើងដោយរថយន្ត ដឹកបន្លែមួយគ្រឿង ។ ក្រោយបង្ក តៃកុងបានចុះរត់គេច ខ្លួនបាត់ បន្សល់តែវត្ថុតាង និងជនរងគ្រោះភាគីម៉ូតូនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥៤-៥៥ ចំណុចភូមិអូវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថារថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-1809 អ្នកបើកបរមិនស្គាល់ អត្ត សញ្ញាណ និងទីលំនៅ (រត់ គេចខ្លួនបាត់) បើកបរពីទិសខាងកើតទៅទិសខាងលិចមកដល់ ចំណុចខាងលើបានបុក ម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក គៀបជាប់ក្រោមរថយន្ដ និងបណ្ដាលឲ្យរថយន្ដឆេះខូចខាតកម្រិតធ្ងន់ និងម៉ូតូឆេះខូចខាតទាំងស្រុង (មើលមិនស្គាល់ម៉ាក) ។

ប្រភពបន្តថា គ្រោះថ្នាក់នេះ មុនពេលកើតហេតុ គឺភាគីម៉ូតូបើក បរស្របទិសគ្នាជាមួយ រថយន្តហើយត្រូវរថយន្ត បើកបុកហើយកិនបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះតែម្តង ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យ អ្នកបើកបរម៉ូតូរងរបួស ធ្ងន់(មិបស្គាល់អត្តសញ្ញាណ) ។

ដើម្បីបង្ការ ការពារ សមត្ថកិច្ចអន្តរាគន៍បានប្រើប្រាស់រថយន្ដពន្លត់ អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ១គ្រឿង អន្ដរាគមន៍ជួយពន្លត់ រលត់មួយរយភាគរយ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានបំពេញសំណុំរឿង យកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុកនៅអធិការ ដ្ឋានននគរបាលស្រុក ដើម្បីបន្តនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖