ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ មានការភ័យខ្លាចជាខ្លាំង ហើយរាយការណ៍ទៅសមត្ថកិច្ចជាប្រញាប់ដោយចេញរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ភ្លើងឆេះព្រៃក្នុងដីឡូត៍ ក្បែរផ្ទះពួកគាត់ កាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេសង្កេតឃើញមានផ្សេងហុយចេញពីដីឡូត៍ក្នុងកន្លែងកើតហេតុតិចតួចនោះទេ តែមួយប៉ព្រិចភ្នែក ស្រាប់តែមានអណ្ដាតភ្លើង និងផ្សេងហុយខ្មួលខ្មាញ់កើតឡើងតែម្ដង ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះមានការភ័យខ្លាចរាលដាលដល់ផ្ទះ និងការ៉ាសាំង ដែលនៅជិតទីនោះ ។
ភ្លាមៗនោះដែរ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះមកដល់ ហើយទាក់ទងទៅខាងរថយន្តពន្លត់អគ្គិភ័យឲ្យមកជួយអន្តរាគមន៍ និងទាក់ទងទៅសមត្ថកិច្ចនគរបាលខណ្ឌដង្កោឲ្យចុះមកជួយគ្នាផងដេរ ដោយសារទីតាំងខាងលើនេះ ជាទីតាំងទឹកដីខណ្ឌដង្កោ ។
ជាមួយគ្នានោះ គេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងរបស់ក្រុមហ៊ុនស្រាបៀរ មកបាញ់ពន្លត់អស់១គ្រឿង ក៏រលត់ទៅវិញ ជាស្ថាពរតែម្ដង ដោយមិនរាលដាលដល់ផ្ទះពលរដ្ឋ និងរបួសដល់អ្នកណាម្នាក់ផងដែរ ៕ ភារ៉ា ដង្កោ