ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ ខណៈអគ្គីភ័យបានឆាបឆេះ ផ្ទះមួយកន្លែងដែលជនជាតិចិន ជួលដាក់សម្ភារបង្កជាផ្សែងយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ29a ផ្លូវលេខ៣៤៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះខាងលើត្រូវបានជនជាតិចិន មកជួលដើម្បីស្តុកសម្ភារ(ពិលជ័រ)លុះមកដល់វេលាកើតហេតុ ស្រាប់តែមានផ្សែងហុយចេញ ពីខាងក្នុងជាន់ទី១ យ៉ាងសន្ធោសន្ធៅ និងបង្កជាអណ្តាតភ្លើងផ្អើលដល់ អ្នកជិតខាងរាយការណ៍ទៅ សមត្ថកិច្ចហៅរថយន្តពន្លត អគ្គិភ័យជាច្រើនមកអន្តរាគមន៍ ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់អស់ រយះពេលជាង២ម៉ោង ទើបអាចគ្រប់គ្រងបានដោយសារតែនៅខាងក្នុងពោរពេញដោយគ្រឿងជ័រ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ករណីនេះមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ ៕ សុខាសែនជ័យ