ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែប្រុសផ្សារអារ៉ូណាបង្ហាញវិដេអូមួយចំនួនពាក់ព័ន្ធនឹងទង្វើរបស់អតីតប្រពន្ធពូកែសម្តែងឆាកល្ខោន

ចែករំលែក៖

ភ្នំពេញ៖ ថៅកែប្រុសផ្សារអារ៉ូណា លោក ពេជ្រ ច័ន្ទធី បន្ទាប់ពីអតីតប្រពន្ធលោកស្រី ទេស សុវណ្ណារី បានដាក់ពាក្យបណ្តឹងលែងលះនិងទាមទារចែកទ្រព្យសម្បត្តិ ខណៈត្រូវបានតុលាការកំពូលលើកយកមកជំនុំជម្រះ ជាសាធារណកាលពីដើមខែមីនាកន្លងមកនេះ តែត្រូវបានលើកពេលប្រកាសនៅពេលក្រោយ ។

លោក ពេជ្រ ច័ន្ទធី បានរៀបរាប់កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០១៩ថា ក្រុមហ៊ុនអារ៉ូណាខបភើរេសិន ភីធីអ៊ី អិលធីឌី បង្កើតក្នុងឆ្នាំ២០០១ ហើយលោក និងភរិយារៀបការនឹងចុះសំបុត្រអាពាហ៍ពិពាហ៍ខែមេសាឆ្នាំ២០០២ ។ បន្ទាប់ពីភាគីប្រពន្ធប្តឹងលែងលះកាលពីឆ្នាំ២០១៥នាងតែងតែតាមរករឿងបង្កជាបញ្ហានាំបក្សពួកមកអុកឡុកដល់ក្នុងផ្សារអារ៉ូណាស្ទើររាល់សប្តាហ៍ មិនតែប៉ុណ្ណោះគាត់បាននាំប៉ូលីសសប៉ុស្តិ៍និងចៅសង្កាត់ទឹកល្អក់ទី1មួយក្រុមឡើងលើផ្ទះក្នុងគោលបំណងចាប់លោកដាក់គុកដោយគ្មានដីកាតុលាការដោយចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ខណៈដែលទេសសុវណ្ណរីបាននាំប្រុសថ្មីមកពីខាងក្រៅមកជាមួយទៅវិញ។

ថៅកែផ្សារអារ៉ូណា លោកពេជ្រ ច័ន្ទធី បានបន្តទៀតថា រំលងបានមួយសប្តាហ៍បែរជាប្តឹងរឿងលោកលួចលុយជាង៣លានដុល្លារ តែរកភស្តុងតាងមិនឃើញ សាលាដំបូងមិនចាត់ការតាមបណ្តឹងឡើយ ។ ក្រោយមក ទៀតអតីតប្រពន្ធរូបនោះបាននាំមនុស្សមួយក្រុមមកបង្កការអុកឡុកក្នុងផ្សារអារ៉ូណា វាយដំលោកដើម្បីរកកំហុសសម្រាប់ដាក់បន្ទុកបន្ថែម តែលោកមិនបានតដៃនោះទេ គឺអត់ធ្មត់ដើម្បីកូនទាំងពីរ ដែលមួយជាកូនប្រុសប្តីមុនរបស់លោកស្រី សុវណ្ណារី និងកូនប្រុសម្នាក់ទៀត គឺកូនជាមួយនឹងលោក ។

ក្នុងការបង្កើតមុខរបរបើកក្រុមហ៊ុនខាងលើលោកបានបញ្ជាក់យ៉ាងច្បាស់ថា លោកនិងអតីតប្រពន្ធបានខ្ចីលុយធនាគារចំនួន២ម៉ឺនដុល្លារសម្រាប់បើកក្រុមហ៊ុននិងផ្សារទំនើបខ្នាតតូចដែលមានទីតាំងនៅអតីតសណ្ឋាគាររីហ្គេលមានទំហំ១០០ម៉ែត្រការ៉េ ឯទំនិញបានទិញជំពាក់ក្រុមហ៊ុនរយៈពេល៣ខែទើបសងវិញកាលណោះមានការលំបាកខ្លាំងដោយយើងមិនមានប្រាក់គ្រប់គ្រាន់សំរាប់សងបំណុលក្រុមហ៊ុនវិញត្រូវបានក្រុមហ៊ុនប្តឹងទៅចៅសង្កាត់ដេប៉ូ៣។មិនដូចអ្វីដែលនាងទេសសុវណ្ណារីរៀបរាប់ថាបានលក់ដី២ឡូដើម្បីបង្កើតហាងនោះទេ។លោកអ្នកអាចសើុបមើលថាតើនាងទេសសុវណ្ណារីមានប្រវត្តិបែបណាបានសំបូរលុយម៉េស?រហូតដល់សព្វថ្ងៃលោកពេជ្រច័ន្ទធីនៅជំពាក់បំណុលធនាគារ៣០មុឺនដុល្លារនិងបំណុលក្រុមហ៊ុនដែលបានដាក់ទំនិញអោយជំពាក់ចំនួន៣៥មុឺនដុល្លារបន្ថែមទៀត ។បំណុលនេះគឺដោយសារនាងទេសសុវណ្ណារីជាអ្នកទុកដាក់ប្រាក់ដែលខ្ចីធនាគារនិងមិនទាន់សងក្រុមហ៊ុនទំនិញ។បំណុលទាំងអស់នេះលោកពេជ្រច័ន្ទធីកំពុងតែដោះសងគេវិញជារៀងរាល់ខែ។

លោកពេជ្រ ច័ន្ទធី បានរៀបរាប់ពីនាងសុវណ្ណារីបានធ្វើបាបកូនប្រុសបង្កើតរបស់ខ្លួនថា ដោយរកអ្វីចាប់កំហុសពីលោកមិនបាន ក៏បានប្តឹងខាងប៉េអឹមបានចាប់កូនម្តងជាពីរដង ចាប់វាយខ្នោះដូចអ្នកទោសដល់ក្នុងផ្ទះយកទៅដាក់ក្នុង មណ្ឌលបន្សាបគ្រឿងញៀននៅខេត្តតាកែវ ។ ឃើញដូចនេះលោកមានការឈឺចាប់និងអាណិតកូនជា អណេកលោកក៏បានតាមរកទម្រាំឃើញរហូតដល់បីបួនថ្ងៃក្រោយមកទើបដឹងថានៅឯណា។គោលបំណងរបស់នាងទេសសុវណ្ណារីគឺបំផ្លាញឬកំទិចគ្រួសារមួយនេះអោយខ្ទេចខ្ទីអស់ហើយយកប្រុសថ្មីមករស់នៅទីនោះ លោកឈឺចាប់ណាស់។

ដោយឡែកចំពោះកូនប្រុសបង្កើតរបស់លោកស្រី ទេស សុវណ្ណារី ដែលមិនមែនជាកូនបង្កើតរបស់លោកពេជ្រ ច័ន្ទធី ក៏បានថ្កោលទោសម្តាយ និងធ្វើជាសាក្សី ព្រមទាំងយល់ដឹងចំពោះអំពើល្អរបស់លោកដែលជា ឪពុកក្រោយផងដែរ ។ លោកពេជ្រ ច័ន្ទធី បានសំណូមពរដល់កូនទាំងពីរនេះកុំមានការបកអាក្រាតម្តាយខ្លួន តាមបណ្តាញសង្គមធ្វើអ្វី ព្រោះអាចរងការរិះគន់ថា ជាកូនអកត្តញ្ញូ ។ អ្វីដែលនឹកស្មានមិនដល់នោះ លោក និងកូនទាំងពីរមានគម្រោងរួមគ្នាធ្វើលិខិតស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីសុំការលើកលែងទោសដល់ភរិយា និងម្តាយរបស់កូនៗផងដែរ នៅពេលដែលបញ្ចប់រឿងក្តីមួយនេះ ។

ជាមួយគ្នានោះដែរ លោកពេជ្រ ច័ន្ទធី បានបន្ថែមទៀតថា លោកមានខ្សែវិដេអូ CCTV ជាច្រើនដែលបញ្ជាក់ពីប្រពន្ធលោក និងបេឡាករបានលួចយកលុយចេញពីកេស មានឯកសារជាច្រើនទៀតដែលប្រពន្ធលោកខ្ចីបុលគេ ដោយមិនដឹងយកលុយទៅណា បែរជាបន្សល់ទុកឲ្យលោកជាអ្នកសងគេមកដល់ថ្ងៃនេះ។

ក្នុងទឹកមុខស្រងូតលោកច័ន្ទធី បានបន្តបង្ហាញថា “រូបភាពដែលនាងនាំប្តីក្រោយទី៤ ដែលជាមន្ត្រីប៉េអឹមចង់ឡើងទៅលើផ្ទះ មានទាំងកាំភ្លើងនៅនឹងចង្កេះផង ក្នុងបំណងមកគំរាមខ្ញុំប្លន់យកទ្រព្យសម្បត្តិដែលវាបានលួចជញ្ជូនមិនទាន់អស់ ។ ទង្វើរនេះគឺក្នុងគោលបំណងមកថតសកម្មភាពល្បិចមួយដែលនាងសម្តែងឆាកល្ខោនដើម្បីចាប់ខ្ញុំដាក់គុក ដោយប្តីក្រោយនោះបានពាក់វ៉ែនតាកាមេរ៉ាវីដេអូសំរាប់ថតយកសកម្មភាព ហើយនាងទេសសុវណ្ណារីបានវ៉ៃខ្ញុំជាច្រើនដៃ ដើម្បីអោយខ្ញុំតបតទៅគេថតសកម្មភាពហ្នឹងយកទៅដាក់តុលាការប្តឹងខ្ញុំពីបទប្រើអំពើហឹង្សារលើស្ត្រី តែខ្ញុំដឹងគំរោងរបស់វា ទើបខ្ញុំបណ្តេញអាប្តីទី៤របស់វាចេញទៅក្រៅហាង វាខឹងខ្លាំងណាស់ព្រោះមិនបានសំរេចបំណងវា” ។

សូមជំរាបជូនសាធារណជនឱ្យបានជ្រាបថា លោកពេជ្រច័ន្ទធីនិងអតីតប្រពន្ធគឺរស់នៅជាមួយគ្នាជាអនិតិសង្វាស(មិនស្របច្បាប់អត្រានុកូលដ្ឋាននោះទេ)៕ស តារា


ចែករំលែក៖