ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត FRONTIER បើកបុករថយន្ត MAYBACH រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធបើករថយន្ត FRONTIER បើកបរមិនបានប្រយ័ត្ន ទៅកៀរចំទ្វារថយន្តខាងឆ្វេងមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតតិចតួច ហើយចុងក្រោយសុំបញ្ចប់រឿង ដោយមិនចង់មានបញ្ហាវែងឆ្ងាយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវ ១០៩ នៅចំណុចជិតផ្សារឌុយមិច ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ និងស្ត្រីម្នាក់ត្រូវជាប្តីប្រពន្ធបានបើករថយន្តមួយគ្រឿងម៉ាក FRONTIER ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ ព្រះសីហនុ 2A-5569បើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោមខណៈបើកមកដល់ចំណុចកើតហេតុខាងលើនេះដោយសារតែរថយន្ត FRONTIER បើកខ្វះការប្រុងប្រយ័ត្នកៀរចំទ្វាររថយន្តសេរីទំនើបមួយគ្រឿងម៉ាក MAYBACH អត់មានស្លាកលេខ ដែលបើកបរស្របទិសដៅគ្នាចំទ្វារខាងឆ្វេងបណ្តាលឲ្យរងការខូចខាតឆ្កូតថ្នាំឡានតិចតួចហើយចំណែកឯរថយន្តបង្កក៏ខូចខាតតីចតួចដូចគ្នាដោយសារតែម្ចាស់រថយន្តសេរីទំនើបបើកបរដោយជនជាតិចិនទើបទាមទារឲ្យ២នាក់ប្តីប្រពន្ធនោះសងរថយន្តដោយដូរទ្វាឲ្យថ្មីហើយខាងម្ចាស់រថយន្តបង្កគាត់មិនមានលទ្ធភាពសងហើយស្ត្រីជាប្រពន្ធបានលើកដៃសំពះជនជាតិចិនឲ្យលើកលែងទោសឲ្យដោយមានការសម្រប់សម្រួលពីសមត្ថកិច្ចផងនោះក៏ព្រមឲ្យយកទៅធ្វើការជួសជុលសង ។

ក្រោយពេលកើតហេតុដោយមានតំណាងខាងជនជាតិចិនគាត់មកដោះស្រាយដោយពិនិត្យមើលរថយន្តទៅឃើញស្នាមតិចតួច ក៏ព្រមឲ្យរថយន្តបង្កទៅដោយមិនចង់មានបញ្ហាវែងឆ្ងាយផងសុខចិត្តយល់ព្រមយករថយន្តទៅជួសជុលរៀងខ្លួនតែម្តងទៅ ៕ ធឿនព្រែកជ័យ


ចែករំលែក៖