ខេត្តបន្ទាយមានជ័យ៖ ដោយទទួលបានបទបញ្ជា និងការណែនាំ របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្តីពីការចុះជួយដល់កម្លាំងអាវុធហត្ថគ្រប់រូប ដែលជួបការលំបាកផ្សេងៗជាយថាហេតុ គឺនៅរសៀលថ្ងៃព្រហស្បតិ៍ ០៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោកវរៈសេនីយ៍ទោ ភឿក ព្រហ្ម នាយរងសេនាធិការដ្ឋាន និងសហការី បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចូលរួមបុណ្យសពឪពុក លោកអនុសេនីយ៍ត្រី សំ ភិញ នាយក្រុមទី១ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយជរាពាធ ដល់លំនៅដ្ឋានបុណ្យសព។
អំណោយរួមមាន ៖ ថវិកា ចំនួន ៧១០,០០០រៀល អង្ករ ១០០គ.ក មី ០៤កេស ទឹកស៊ីអ៊ីវ ០២យួរ ទឹកត្រី ០២យួរ និងទឹកបរិសុទ្ធ ២០យួរផងដែរ៕ ស សម