ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌឫស្សីកែវបញ្ជាឲ្យចុះរៀបចំសណ្តាប់ធ្នាប់ផ្សារងិនអាន ដែលល្បីថាម្ចាស់ផ្សារយកតែលុយបណ្តោយឲ្យអាជីករលក់ដូររញេរញ៉ៃ

ចែករំលែក៖

ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់លោក ជា សី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងលោកប្រាជ្ញ សីហា អភិបាលរងខណ្ឌបានដឹកនាំ គណៈបញ្ជាការឯកភាពខណ្ឌសហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ ចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្សារងឹនអាន ស្ថិតនៅភូមិទួលគោកសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដែលផ្សារមួយនេះល្បីថា ម្ចាស់យកតែលុយបណ្តោយមានការលក់ដូរគ្មានសណ្តាប់ធ្នាប់រញេរញ៉ៃហៀរដល់ផ្លូវ ហើយម្ចាស់ផ្សារមិនយកចិត្តទុកដាក់ ។

ការចុះរៀបចំសណ្តាប់ធ្នាប់នេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បិ៍៩ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទីព្រឹកជាមួយគ្នានោះអាជ្ញាធរបានណែនាំឲ្យអាជីវករ ដែលតាំងលក់រំលោភលើចឹញ្ចើមផ្លូវថយឲ្យផុត១ភាគ៣ពីចឹញ្ចើមផ្លូវ និងលក់ទៅតាមគំនួសក្រហម ដែលបានបាញ់កំណត់ទុកនាពេលកន្លងមក និងណែនាំម្ចាស់យានយន្តមិនឲ្យចតនៅលើទ្រូងផ្លូវឡើយ ហើយបានរៀបឥដ្ឋកំណត់ព្រំ១ភាគ៣សាជាថ្មីដើម្បីទុកសម្រាប់អ្នកថ្មើជើងជៀសវាងខ្លាចរលប់ ។

សូមបញ្ជាក់ថា នៅទីតាំងផ្សារខាងលើជារឿយៗរដ្ឋបាលខណ្ឌ និងការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការ ចុះរៀបចំ សណ្តាប់ធ្នាប់នៅទីនោះជាញឺកញាប់ហើយតែអាជីវករមួយចំនួនមិនគោរពតាមការណែនាំរបស់អាជ្ញាធរឡើយ ជាពិសេសម្ចាស់វិនិយោផ្សារនេះតែម្តង ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ខែមិនា២០ ១៩នេះយើងសង្កេតឃើញអាជីកមុខដ ដែលៗដាក់តាំងលក់រំលោភគំនូស ដែលបានកំណត់ទុក និងឆ្លងចូលចឹញ្ចើមផ្លូវដ ដែល ដោយឡែក ម្ចាស់យានយន្តមួយចំនួនធំ ក៏មិនខុសពីអាជីវករលក់ដូរដែរ នៅតែមានការចតគ្មានសណ្តាប់ធ្នាប់លើចឹញ្ចើមផ្លូវដដែល

ហេតុនេះ ក្រុមការងារបានសម្រេចដកហូតម៉ូតូល្មើសចំនួន៥គ្រឿង និង សម្ភារម្ហូប បន្លែ មួយចំនួនមករក្សាទុកនៅសាលាខណ្ឌជាបណ្តោះអាសន្នសិន រង់ចាំឲ្យពួកគាត់មកធ្វើកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌទើបផ្តល់សម្ភារៈទាំងនោះជូនគាត់វិញ ៕ អរុណរះ


ចែករំលែក៖