ព័ត៌មានទាន់ហេតុការណ៍៖

បបួលក្មេងស្រីទៅអង្គុយលេងលើគ្រែលក់នំក្នុងវត្ដ ទប់អារម្មណ៍ពុំបានធ្វើសកម្មភាពរំលោភ ស្អែកឡើងត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់បបួលក្មេងស្រីអាយុ១៤ឆ្នាំ ទៅដើរលេងក្នុងបរិវេណវត្ដសាលាអណ្ដែត ដោយមើលទៅស្ងាត់ និងទំនងផងនោះ ទប់អារម្មណ៍ពុំបាន ក៏បែកគំនិតចាប់ក្មេងស្រីរំលោភរហូតបានសម្រេច លុះស្អែកឡើងត្រូវម្ដាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីរំលោភសេពសន្ថវះខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២០និង១០នាទី ស្ថិតក្នុងភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ អៃ អុន ហៅលាង ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រីឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ។ យុវជនសង្ស័យមានទីលំនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ប្រមាណ២០ យុវជនសង្ស័យឈ្មោះ អៃ អុន ហៅលាង បានបបួលក្មេងស្រីរងគ្រោះទៅដើរលេងនៅក្នុងបរិវេណវត្តសាលាអណ្ដូង ដោយទៅអង្គុយនៅលើគ្រែរបស់ពលរដ្ឋលក់នំ លុះអង្គុយបានមួយសន្ទុះ យុវជនសង្ស័យក៏ទប់អារម្មណ៍ខ្លួនពុំបាន និងមានសភាពស្ងាត់ផងនោះ ក៏ចាប់ផ្ដួលក្មេងស្រីរងគ្រោះទៅលើគ្រែលក់នំ ហើយធ្វើសកម្មភាពតែម្ដង ។លុះស្អែកឡើង ថ្ងៃទី១៤ ខែឆ្នាំដដែល វេលាម៉ោង១១និង៣០នាទី ក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីឲ្យសមត្ថកិច្ចជួយចាត់ការតាមនីតិវិធីច្បាប់ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរួច ភ្លាមនោះសមត្ថកិច្ចនគរបាលបាននាំខ្លួនជនសង្ស័យមកប៉ុស្ដិ៍នគរបាលក្រាំងយ៉ូវ រួចធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាព ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន ។ បន្ទាប់ពីសួររួច ជនសង្ស័យត្រូវបាននគរបាលជំនាញ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖