ខេត្តកណ្តាល៖ ជនសង្ស័យ៧នាក់ពាក់ព័ន្ធគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ ដឹកនាំដោយលោកវរៈសេនីយ៍ឯកព្រំ សំណាង អធិការនគរបាលស្រុក ចាប់ចាប់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៣០ នាទី នៅចំណុចភូមិជ្រោយព្រីង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង៧នាក់មាន៖ ឈ្មោះគា មាន ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយស្រុកកៀនស្វាយ, ឈ្មោះមិត្ត ទូច ហៅហុីងភេទប្រុស អាយុ23ឆ្នាំ នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ, ឈ្មោះ ក្រឹម ចន្នី ភេទប្រុស អាយុ32ឆ្នាំ នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ, ឈ្មោះ លី ឈៀងថេង ហៅទូច ភេទប្រុស អាយុ33ឆ្នាំ នៅភូមិព្រែកស្វាយ ឃុំឈើទាលស្រុកកៀនស្វាយ, ឈ្មោះ ជា សុខអាណា ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ លីឈៀងថេង, ឈ្មោះ នាង ពៅភេទប្រុស អាយុ22ឆ្នាំ នៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ និងឈ្មោះ ប៉ូត រដ្ឋា ភេទប្រុស អាយុ22ឆ្នាំ នៅ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចដកហូតបាន ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួនសរុប៣៤កពា្ចប់ (ធំ២.មធ្យម១.តូច៣១), ម៉ូតូចំនួន៣គ្រឿង ម៉ាកCUB ជ្រុង C50 គ្មានស្លាកលេខយ៉ាម៉ាហា សេរ៉ូស ពណ៌ខ្មៅ គ្មានស្លាកលេខ ម៉ាក Hongda C125 គ្មានស្លាកលេខមានតែគ្រោង) និងទូរស័ព្ទដៃចំនួន13គ្រឿង ព្រមទាំងសម្ភារវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត ។
លោកវរៈសេនីយ៍ឯកព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា នៅថ្ងៃបើកប្រតិបត្តិការកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ស្រុក បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយនឹងប៉ុស្តិ៍ឈើទាលល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញជនសង្ស័យចំនួន២ នាក់ ឈ្មោះគា មាននឹងឈ្មោះមិត្ត ទូច ហៅហ៊ីងនៅចំនុចកេងចោងហ៊ោង ជ្រោយព្រីង ជិះម៉ូតូ CUBជ្រុង ពាក់ផ្លាកលេខភ្នំពេញ 1V 03 96ជិះមកយកសារធាតុញៀនពៅឈ្មោះក្រឹម ចន្នី នៅភូមិព្រែកដូង២ ឃុំកំពុងស្វាយ ។ ក្រោយយកបានហើយជនសង្ស័យទាំង២នាក់ជិះម៉ូតូចេញមកក៏ជួបសមត្ថកិច្ចល្បាតឃាត់ឆែកឃើញមានសារធាតុញៀន១កញ្ចប់តូច ។
ក្រោយការសួរនាំសមត្ថកិច្ចជំនាញបានបន្តទៅឃាត់ឈ្មោះ ក្រឹម ចន្នី ដកហូតបានសារធាតុញៀនចំនួន១កញ្ចប់តូចទៀតនិងបន្តឆែកនៅផ្ទះរបស់ឈ្មោះក្រឹម ចន្នី រកឃើញសារធាតុញៀនចំនួន ២៤កញ្ចប់ទៀត ធំ២តូច២២កញ្ចប់ នៅចំនុចរានដាក់ជើងធូបកុងម៉ា ក្រោយពីការសាកសួរលើជនសង្ស័យឈ្មោះ ក្រឹម ចន្នី បានឆ្លើយសារភាពថា សារធាតុញៀន២កព្ចាប់ធំ ជារបស់ ឈ្មោះ លី ឈៀង ថេង ហៅទូច ភេទប្រុស អាយុ33ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកស្វាយ ឃុំឈើទាលស្រុកកៀនស្វាយ ។
ក្រោយពីទទូលចំលើយសារភាពពីឈ្មោះ ក្រឹមចន្នីសមត្ថកិច្ចបានបង្កើតគណៈកម្មាការត្រួតពិនិត្យក្នុងលំនៅដ្ឋានរបស់ផ្ទះឈ្មោះ លី ឈៀងថេង រកឃើញវត្ថុតាងមានម្ស៉ៅក្រាមពណ៏សថ្លាសង្ស័យជាសាធាតុញៀនចំនួន៨កញ្ចប់មធ្យម១តូច៧កញ្ចប់ ដបសំរាប់ប្រើប្រាស់២ ដេកកេះ ៦ ទូរសព្វ័ដៃចាស់ៗចំនួន១២គ្រឿងនិងសំភារះសំរាប់វិចខ្ចប់១ចំនួនទៀត រួមទាំងម៉ូតូម៉ាក យ៉ាម៉ាហា សុីរ៉ូស ពណ៌ខ្មៅ គ្មានស្លាកលេខ ។
បន្ទាប់មក សមត្ថកិច្ចក៏បាននាំខ្លួន ឈ្មោះ លី ឈៀង ថេង និងប្រពន្ធមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ ។
នៅចំពោះមុខសមត្ថកិច្ច និងតាមរយះលេខទូរស័ព្ទរបស់ឈ្មោះលី ឈៀង ថេង សមត្ថកិច្ចបានបន្តឃាត់ខ្លួនឈ្មោះប៊ូច រដ្ឋាភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ និងឈ្មោះនាង ពៅភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិស្ដៅ កន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ដែលបានទូរស័ព្ទទាក់ទងរបស់ឈ្មោះ លីឈៀថេងដើម្បីទិញសារធាតុញៀនយកទៅចែកចាយបន្តទៀត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពឹតជាបានធ្វើសកម្មភាពដូចអ្វីដែលសមត្ថកិច្ចប៉ុស្តិ៍ និងជំនាញបានរកឃើញប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស