ព័ត៌មានទាន់ហេតុការណ៍៖

បុរសអនាថាម្នាក់ សង្ស័យត្រូវគេព្រួតវាយ បណ្ដាលឲ្យក្អួតឈាមហូរជោកខ្លួននិងមានស្នាមពកក្បាល

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ជាជនអនាថា ម្នាក់ បានក្អួតឈាមហូរទាំងដុំៗ ជោកខ្លួន និងមានស្នាមពកក្បាលសង្ស័យ មានអ្នកលួចវាយបណ្តោយឲ្យ សន្លប់ស្តូកស្តឹងនៅលើសួន មុខមជ្ឈមណ្ឌលចេនឡា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមដងផ្លូវ កាលពីវេលាម៉ោង៨ និង៤០ នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចលើសួនច្បារ មុខមជ្ឈមណ្ឌល ចេនឡា តាមបណ្តោយផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនអនាថា។

តាមប្រភពពីប្រជាពលរដ្ឋឃើញ ហេតុការណ៍នេះបានឲ្យដឹងថា មុនកើតគេឃើញជនរងគ្រោះ មិនដឹងជារឿងអ្វីទេដោយសង្ស័យមានគេលួចវាយនោះទេ បានដើរហូរឈាមចេញពីមាត់ទាំងដុំៗ ហូរជោកខ្លួននិងមានស្នាមពក ក្បាលទៀតផង លុះដើរតាមប្រមាណជា១០ម៉ែត្រ ចំណុចកើតហេតុខាងលើបាន ដួលដេកសន្លប់ស្តូកស្តឹងនៅ កន្លែងកើតហេតុ ។

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះជាជនអនាថាគ្មាន ផ្ទះសំបែងគ្នានបងប្អូន ឬសាច់ញាតិនោះទេឃើញដើរដេកនៅម្តុំបរិវេណកើតហេតុខាងលើ ជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃកើតហេតុរូបគាត់ មិនដឹងជាមានរៀងអ្វីជាមួយអ្នកណានោះទេ ដោយជនរងគ្រោះបានហូរឈាមតាមមាត់ទាំងដុំៗ និងស្នាមពកក្បាលទៀតផង ។

បន្ទាប់ប្រជាពលរដ្ឋក៏បានរាយ ការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះ មកពិនិត្យនៅនឹងកន្លែងកើត ហេតុ និងបានទំនាក់ទំនងទៅរថយន្ត សង្គ្រោះមន្ទីរពេទ្យហុង ហាក់ដឹងជនរងគ្រោះទៅ សង្គ្រោះភ្លាមៗ ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចមិនហ៊ានសន្និដ្ឋានថា ជាករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ ដោយទុកស្រាវជ្រាវបន្ត សិន៕ ជឹមភារ៉ាដង្កោ


ចែករំលែក៖