ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រកាត់ដេរឥណ្ឌូចិន អឹភែរឹលខេមបូឌា ចំនួន៨៤នាក់ ដួលសន្លប់បន្ដបន្ទាប់គ្នា មូលហេតុធុំក្លិនខ្យល់ផ្សាដែកចេញពីទុយយោក្នុងរោងចក្រ

ចែករំលែក៖

ខេត្តកណ្ដាល៖ កម្មការិនីរោងចក្រកាត់ដេរ ឥណ្ឌូចិន អឹភែរឹល ខេមបូឌា ចំនួន៨៤នាក់ បានដួលសន្លប់បន្ដបន្ទាប់គ្នា ដោយសារធុំក្លិនខ្យល់មិនល្អចេញពីទុយយោ ខណៈដែលជាងកំពុងផ្សាដែកនៅក្បែររោងចក្រ ។ ករណីខាងលើនេះ កើតឡើងនៅព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា កម្មករ កម្មការិនីដែលធ្វើការក្នុងរោងចក្រសរុប មានចំនួន៣២៥០នាក់ ប្រុស២៦៧នាក់ រីឯកម្មការិនីដែលដួលសន្លប់បន្ដបន្ទាប់គ្នា មានចំនួន៨៤នាក់ស្រី ក្នុងស្រ្ដីមានផ្ទៃពោះ២នាក់ ។

ប្រភពដដែលបន្ដថា ក្រោយពីមានករណីកម្មការិនីដួលសន្លប់បន្ដបន្ទាប់គ្នា ភ្លាមនោះស្រ្ដីរងគ្រោះត្រូវបានកម្មករដែលរួមការងារជាមួយគ្នា រួមទាំងសមត្ថកិច្ចនគរបាលបានហៅរថយន្ដសាមុយដឹកបញ្ជូនក្រុមស្រ្ដីរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល ។

ដោយឡែកមូលហេតុដែលធ្វើឲ្យកម្មការិនីដួលសន្លប់ គឺបណ្ដាលមកពីធុំក្លិនខ្យល់មិនល្អចេញពីក្នុងទុយយោ ដែលជាងដែកកំពុងតែផ្សានៅក្បែរដែលកម្មករកំពុងធ្វើការ ៕ ស្អាងជ័យ

 


ចែករំលែក៖