ព័ត៌មានទាន់ហេតុការណ៍៖

នាវាឆ្មាំសមុទ្ររបស់ប្រទេសឥណ្ឌា ឈ្មោះ Indian Coast Guard Ship នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយះពេល៥ថ្ងៃ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​ ៖​ អាជ្ញា​ធរមាន​សមត្ថកិច្ច​អោយដឹងថា​ នាវាឆ្មាំសមុទ្ររបស់ប្រទេសឥណ្ឌា ឈ្មោះ Indian Coast Guard Ship នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ។ នេះគឺជា​ដំណើរទស្សនកិច្ចប្រចាំឆ្នាំដែលប្រទេសឥណ្ឌាតែងតែធ្វើដូចបណ្តាឆ្នាំមុនៗដែរ ។

ដំណើរទស្សនកិច្ចនេះ​ ក្រុមនាវាឆ្មាំសមុទ្រឥណ្ឌាគ្រោងនឹងបន្តពង្រឹងសាមគ្គីភាពមិត្តភាពជាមួយកងទ័ពជើងទឹក និងប្រជាជនកម្ពុជាដោយមានកម្មវិធីមួយចំនួនដោយចែកជាក្រុមៗដូចខាង​ ក្រោម ៖

ការចូលចត និងការត្រួតពលស្វាគមន៍ និងបដិសណ្ឋារកិច្ចរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ​ ការផ្តល់ឱកាសជូនប្រព័ន្ធផ្សព្វផ្សាយបានស្វែងយល់ និងទស្សនកិច្ចកម្សាន្តតំបន់ខេត្តព្រះសីហនុ​ ;ការប្រគួតកីឡាបាល់ទះ វាយសី រវាងក្រុមកីឡាករកងទ័ពឥណ្ឌា និងកំពង់ផែស្វ័យតក្រុងព្រះសីហនុ​ ;ការចូលជួបសំដែងការគួរសមជាមួយមេបញ្ជាការ​ និងនាយទាហ៊ាននៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្រកម្ពុជា និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ​ ;ការបើកអោយចូលទស្សនា​លើនាវាដល់មន្រ្តីការទូតឥណ្ឌា និងសហគមន៍ឥណ្ឌា​ ;​ ការធ្វើដំណើរទៅទស្សនកិច្ចកម្សាន្តនៅរាជធានីភ្នំពេញ​ ;ការធ្វើបទបង្ហាញ​ រវាងកងទ័ពប្រទេសទាំងពីរ អំពីប្រធានបទ : ការគ្រប់គ្រង ការបំពុល ការសង្រ្គោះនិងការ​ស្រាវជ្រាវ ។ល។ ៕ សហការី


ចែករំលែក៖