ខេត្តស្វាយរៀង៖ បុរសដែលជាអ្នកលក់ខោអាវជជុះម្នាក់ ត្រូវបានអ្នកភូមិរបងជាមួយ នាំគ្នាជួយយកក្រមាទាក់ដើម្បីជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែក ខេត្ត ប៉ុន្តែអកុសល ហួសពេលទៅហើយ ខណៈដែលឡើងយកខ្សែភ្លើងជាប់ទាក់ខ្សែផ្ទាំងសឡា និងរ៉ឺម៉កម៉ូតូមិនប្រយត្ន័ ប៉ះខ្សែជ័រដាច់ស្រោមបណ្ដាលឲ្យឆក់បង្កការភ្ញាក់ផ្អើលតែម្ដង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នំា២០១៩ នៅត្រង់ចំណុចភូមិស្វាយមីង ឃុំ អង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ពុត គីម អាយុ២៦ឆ្នាំ មុខរបរលក់ខោអាវជជុះមានទីលំនៅភូមិស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើគឺមានមុខរបរលក់ខោអាវជជុះ ដឹកតាមម៉ូតូរ៉ឺម៉កយូរខែមកហើយ ខណៈចេញពីផ្ទះពេលព្រឹក លុះព្រលប់ទើបត្រឡប់មកវិញ ។
ប្រភពបន្តថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូរ៉ឺម៉ករបស់ខ្លួនហើយ ក៏បានទាក់ និងខ្សែភ្លើងជាប់ជាមួយផ្ទាំងសឡា លើកដំបូលរ៉ឺម៉កបណ្តោលធ្វើឲ្យម៉ូតូទៅមុខលែងរួច ទើបឡើងទៅដោះខ្សែភ្លើង ប៉ុន្តែចៃដន្យខ្សែភ្លើងបានដាច់ស្រោមជ័រ ចេញលួសទាក់ជាប់នឹងដែក ផ្សាជាប់ នឹងផ្ទាំងសឡា បណ្ដាលឲ្យឆក់ ស្រែកជួយផង ទើបបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមី នាំគ្នារត់យកក្រមាទៅទាក់ជាប់ នឹងខ្លួនជនរងគ្រោះជួយទាញចេញពីខ្សែភ្លើងរួចបញ្ជូនទៅមន្ទើរពេទ្យ ខេត្តដើម្បីជួយសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានស្លាប់ពាក់កណ្ដាលផ្លូវ ពេលដល់មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល និងអាឡោះអាល័យបំផុត ៕យឹមសុថាន