ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ដើម្បីមកសាកសួរក្រោយ បង្ហោះទង់ជាតិខ្មែរ ថាឆ្កែ តាមរយះFacebook ការឃាត់ខ្លួនធ្វើឡើង កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការខេត្តសៀមរាប បានចុះទៅឃាត់ខ្លួន តារាបង្ហាញម៉ូដ ដែលបានបង្ហោះទង់ជាតិខ្មែរ តាមfacebook ជាសាធរណៈ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ឋិតនៅភូមិត្រពាំសេះ សង្កាត់គោកចក ក្រុងសៀមរាប ។
លោកបន្តទៀតថាប្រតិបត្តិការនេះ មានកម្លាំងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដោយបានសហការជាមួយកម្លាំសន្តិសុខនៃស្នងការនគរបាលក្រុងសៀមរាប ។
ជនសង្ស័យជាម្ចាស់គណនី facebook ឈ្មោះ Ong SonAn ដោយរូបនោះ បានសរសេរពាក្យថា ឆ្កែ ៗៗៗៗៗៗ ជាច្រើននៅលើទង់ជាតិ នៃព្រះរាជា ណាចក្រ កម្ពុជា ហើយយកមកបង្ហោះជាសាធារណៈ នៅលើបណ្តាញសង្គមរាល់ថ្ងៃនេះ នាំឲ្យមានប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋទូទាំងប្រទេស រហូតមានអ្នកចេញមុខប្តឹង ទៅកាន់សមត្ថកិច្ចទៀតផង ។
រហូតមកដល់រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩លោក ទិត្យ ណារុង ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា លោកបានធ្វើតាមនីតិវិធីបញ្ជូនជនសង្ស័យទៅតុលាការហើយ ៕ ប៊ុនរិទ្ធី