ខេត្តព្រះសីហនុ៖ កងទ័ពជើងទឹក ដែលមានភារកិច្ចឈរជើង ការពារអធិបតេយ្យ បូរណភាពដែនទឹក នឹងកោ-ឆ្នេរ ទាំងអស់ ត្រូវការពារឲ្យបានដាច់ខាតដែនទឹកកោះ-ឆ្នេរនៃព្រះរាជាណា ចក្រកម្ពុជា ។ នេះជាប្រសាសន៍របស់ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម)ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេ នាធិការចម្រុះ (ខ. ភ.ម) តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមដំណើរដោយមន្ត្រីយោធាជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ(ខ.ភ.ម) អញ្ជើញចុះសាកសួរសុខទុក្ខ និងពិនិត្យ ស្ថានភាពជីវភាពរស់នៅរបស់កងទ័ពជើងទឹក ការពារកោះឆ្នេរ ពីសំណាក់ នាយនាវី នាយនាវីរង និងពលនាវឹ កងទ័ពជើង ទឹកមូលដ្ឋានសមុទ្រ និងគិលានដ្ឋានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំច សំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ឈានចូល ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នឹងឈានមកដល់នាពេលខាងមុខ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ ។
ដំណើរចុះពិនិត្យស្ថានការណ៍សន្តិសុខ និងសាកសួរសុខទុក្ខព្រមទាំងជីវភាពរស់នៅរបស់បងប្អូនកងទ័ពជើងទឹកនិងកម្លាំងការពារកោះឆ្នេរដែនសមុទ្ររបស់ព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នឹងប្រតិភូអមដំណើរ របស់អញ្ជើញចុះពិនិត្យទីបញ្ជាការជួរ មុខនៃគណៈកម្មាធិការលំហសមុទ្រ ទីតាំងកងកម្លាំងកាំភ្លើងធំ ទីតាំងកាំភ្លើងការពារដែនអាកាស ទីបញ្ជាការកងនាវាល្បាតដែនសមុទ្ររបស់កងទ័ ពជើងទឹក ក្នុងមូលដ្ឋានសមុទ្រ ។
បន្ទាប់ពីស្តាប់សេចក្តីការណ៍ គ្រប់កងឯកភាពការពារដែន សមុ ទ្រ ស្តីពីការរស់នៅឈរជើងរបស់កងកម្លាំងជើងទឹក មូលដ្ឋានសមុទ្ររួចមក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នាយសេ នាធិការចម្រុះ (ខ. ភ.ម) វាយតម្លៃខ្ពស់ចំពោះកិច្ចខិត ខំប្រឹងប្រែងបំពេញការងារប្រកបដោយកិច្ចសហការនិងខុស ត្រូវ របស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ កងឯក ភាព និងកម្លាំងពាក់ព័ន្ធឈរជើងការពារអធិបតេយ្យ បូរណភា ពដែនទឹក នៃព្រះរាជាណាចក្រកម្ពុជា សហការគ្នាយ៉ាងល្អ ជាមួ យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធពិសេសជាមួយកងកម្លាំងការពារព្រំដែនទឹកប្រទេសជិតខាង រក្សាបន្ទាត់ព្រំដែន ទឹកសន្តិភាព មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ ដឹងគុណដ៏ជ្រាលជ្រៅ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ផ្ញើជូនថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង ពលនាវិក កងទ័ពជើងទឹកមូលដ្ឋានសមុ ទ្រទាំងអស់ និងកងកម្លាំងពាក់ព័ន្ធមានភារកិច្ចឈរជើងការពារអធិបតេយ្យ បូរណភាពទឹកដី នៅទិសយោធភូមិភាគទី៣ ខេត្តព្រះសីហនុ -កែប-កំពត និងខេត្តកោះកុង ទទួលបានក្តីសុខ សុ ភមង្គលគ្រប់ៗរូប ។
ក្នុងដំណើរអព្ជើាញចុះសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជីវភាពរស់ នៅរបស់បងប្អូននាយនាវី នាយនាវីរង និងពលនាវឹកកងទ័ព ជើងទឹក មូលដ្ឋានសមុទ្រនាឱកាសនោះ នាយឧត្ត មសេនីយ៍ ឥត សារ៉ាត់ នាំយកសម្ភារ ថវិកាមួយចំនួនរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការខ.ភ.ម ដល់បណ្ដាកងឯកភាព កងទ័ពជើងទឹក មូលដ្ឋានសមុទ្រ កងការពារកោះ-ឆ្នេរ និងកង ឯកភាពពាក់ព័ន្ធផងដែរ ៕ សុខដុម