ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ រងរបួសធ្ងន់ ស្រាល ដោយសាររថយន្តហាយឡេនឌ័រ បុកជាមួយរថយន្តម៉ាស្តារ

ចែករំលែក៖

 

ប៉ោយប៉ែត៖ មនុស្សចំនួន២នាក់បានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តម៉ាកហាយឡេនឌ័រ បុកជាមួយរថយន្តម៉ាក ម៉ាស្តារ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ស្ថិតនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ កាលពីវេលា១១និង៣៥នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ។

លោកអធិការស្រុកអូរជ្រៅ សែស វិបុល បានឲ្យដឹងថា៖ មុនកើតហេតុ មានរថយន្ត ម៉ាកហាយឡេនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AC ៩៤១៧ បើកបរពីទិសខាងកើត ទៅទិសខាងលិច អ្នកបើកបរ ឈ្មោះ ទឹម សំរេច ភេទ អាយុ២៤ឆ្នាំ នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ អ្នករួមដំណើរ០៦នាក់ ស្រី២នាក់ ។

អ្នករងរបួសធ្ងន់ ឈ្មោះ រ៉ាន ដាយែល ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្របពេលនោះ ក៏មានរថនមួយគ្រឿងទៀត ម៉ាក ម៉ាសស្តា ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាម ២A៣៥០៤ អ្នកបើកបរតែម្នាក់ឯង ឈ្មោះ ធួន ម៉េង លាភ ភេទប្រុស អាយុ២២ឆ្នាំ ភេទប្រុស នៅភូមិកំពង់ស្វាយ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ស្រាល ផ្នែកក្បាលបានបញ្ជូនទៅមន្ទីរពេទ្យ ក្រុងសិរីសោភ័ណ បើកបរពីទិសខាងលិច ទៅទិសខាងកើតដោយបញ្ច្រាសទិសគ្នា ។

លោកអធិការបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ លោកបានដាក់ការសង្ស័យថា ប្រហែលជាមានអ្នកបើកបរ មិនប្រាកដថា ខាងណានោះទេ មានការងងុយដេក ដេកលក់មួយភាំង ក៏កើតមានគ្រោះថ្នាក់តែម្តង ។

ចំណែកដែលមនុស្ស ប្រុស ស្រី រងរបួសធ្ងន់ ស្រាល ត្រូវកម្លាំងសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្អែកក្រុងសិរីសោភ័ណ ចំំណែករថយន្តខូចខាតផ្នែកខាងមុខធ្ងន់ ទាំង២គ្រឿង បច្ចុប្បន្នយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ រង់ចាំដោះស្រាយ តាមផ្លូវច្បាប់ ៕​ វណ្ណា


ចែករំលែក៖