ព័ត៌មានទាន់ហេតុការណ៍៖

នាយដ្ឋានអន្ដោប្រវេសន៍ឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឃាត់ខ្លួនជនជាតិវៀតណាម១២នាក់ បានលួចឆ្លងដែនចូលមកស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ ប្រើប្រាស់ឯកសារថតចម្លង និងគ្មានលិខិតឆ្លងដែនជាប់ខ្លួន នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុច ម្តុំហាងផ្ទះម៉ាស្សា ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះក្រោមការសម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញារងរាជធានី ភ្នំពេញ និងសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យជនបរទេស ។

លោកប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ថា ក្រុមប្រតិបត្តិការចម្រុះបានបញ្ជូនជានជាតិវៀតណាមចំនួន ១២នាក់ ស្រី ១០នាក់ ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖